ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដែលបានបង្រ្កាបជនសង្ស័យ០១នាក់ ឆក់ទូរស័ព្ទដៃស្រ្តីរងគ្រោះ០១នាក់ នៅចំណុចភ្លើងស្តុបមុខវិទ្យាល័យជម្ពូវ័ន្ត។ ករណីនេះឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបន្តឧបត្ថម្ភថវិកា២លានរៀលលើកទឹកចិត្ត ជូនកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ ។
សូមបញ្ជាក់ថា: នៅថ្ងៃទី ១៣ខែឧសភា២០២៥ វេលាម៉ោង ១៩និង៣០ នាទី នៅចំណុចភ្លើងស្តុបមុខវិទ្យាល័យជម្ពូវ័ន ផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន្ត១សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណី ប្រព្រឹត្តអំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) កើតឡើងចំនួន ០១លើក ។
ជនសង្ស័យឈ្មោះ រីម ច័ន្ទតារា ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ពុំពិតប្រាកដ ទីលំនៅបន្ទប់ជួល ភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
វត្ថុតាងដកហូត ទូរស័ព្ទដៃ០១គ្រឿង ម៉ាកអាយហ្វូន ពណ៌ខ្មៅ ។
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ បានបញ្ជាក់ពីប្រវត្តិជនសង្ស័យយ៉ាងដូច្នេះថា កាលពីថ្ងៃទី០២ខែមីនាឆ្នាំ២០២៣ ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌកំបូលបង្ក្រាបបាន ករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទតាមផ្លូវសាធារណៈ) និងត្រូវបានជាប់ពន្ធាគារមណ្ឌលកែប្រែអប់រំទី១(ព្រៃសម១) រយពេល០២ឆ្នាំ។ ជនសង្ស័យរូបនេះ បានផុតកំណត់ទោសក្នុងពន្ធនាគារ ហើយបានចេញពីពន្ធនាគារកំឡុងខែមីនា ឆ្នាំ២០២៥។
នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ជនសង្ស័យធ្វើសកម្មភាពជិះម៉ូតូឆក់ទូរស័ព្ទដៃ តាមដងផ្លូវសាធារណ: ០២លើក :
+លើកទី១ : វេលាម៉ោង ១៩.៣០នាទី ឆក់ទូរស័ព្ទដៃ នៅចំណុចផ្លូវជាតិលេខ៤ ស្តុបបែកចាន ពីមនុស្សស្រី០១នាក់ ឈរលើចិញ្ចើមផ្លូវបានសម្រច យកទូរស័ព្ទដៃម៉ាក ViVo ពណ៌ទឹកបុិច ។
+លើកទី២ : ពេលជិះម៉ូតូគេចខ្លួនមកដល់ចំណុច ផ្លូវជាតិលេខ៤ ភ្លើងស្តុបមុខវិទ្យាល័យជម្ពូវ័ន្ត ធ្វើសកម្មភាពជិះម៉ូតូឆក់ទូរស័ព្ទដៃពីជនរងគ្រោះខាងលើ ក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី៣ ល្បាតតាមផ្លូវបង្ក្រាបបាន ដកហូតម៉ូតូជិះធ្វើសកម្មភាពម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ឆ្នាំ២០២៥ ពាក់ស្លាកលេខ ភ្នំពេញ 1LM-9734។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។ ដោយឡែកទូរស័ព្ទដៃរបស់ស្រ្តីរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនម្ចាស់វិញ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

