Sunday, May 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បំភ្លឺករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត ដែលបណ្ដាលឱ្យភាគីម្ចាស់ម៉ូតូស្លាប់ ខណៈគ្រួសារអ្នកបើកបរម៉ូតូ ទាមទារសំណង ៥០០០ដុល្លារ

ខេត្តប៉ៃលិន ៖ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបំភ្លឺ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត គឺនិស្សិត ស្រីម្នាក់ បើកម៉ូតូលឿន វ៉ារថយន្តហើយជ្រុលទៅបុករថយន្តមួយគ្រឿងទៀត បណ្ដាលឲ្យស្លាប់ហេីយប្តឹងម្ចាស់ឡានទៅតុលាការទៀតដោយទាមទារសំណង ៥០០០ដុល្លារ ប៉ុន្តែដោយភាគីទាំងសងខាងបានសម្របសម្រួលឯកភាពគ្នា ដោយភាគីខាងរថយន្តរងគ្រោះជួយចូលបុណ្យទៅភាគីខាងម៉ូតូបង្កចំនួន ៤ លានរៀល។

ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន សូមបកស្រាយបំភ្លឺជូនសាធារណជនចំពោះករណីគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង១៧៖១៣នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ រវាងម៉ូតូឡើងវ៉ារថយន្តហើយទៅបុករថយន្តមួយគ្រឿងទៀត ដែលកំពុងបើកបរបញ្ច្រាស់ទិសគ្នា បណ្ដាលឱ្យមានមនុស្សស្លាប់ ចំនួន ១ នាក់ ។

ករណីនេះជំនាញបានធ្វើការវាស់វែងឃើញថា ភាគីម៉ូតូ ជាអ្នកបង្ក ឡើងវ៉ារថយន្តដែលកំពុងបើកបរទិសដៅស្របគ្នា ទៅបុករថយន្តដែលកំពុងបើកបរបញ្ច្រាស់ទិស(លើផ្លូវអាទិភាពរបស់រថយន្ត)ចំពោះករណីនេះដែរជំនាញបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាចំនួន ៣ លើក -លើកទី១ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ -លើកទី២ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ -ហើយលើកទី ៣ នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៥ ដដែល ដោយភាគីទាំងសងខាងបានសម្របសម្រួលឯកភាពគ្នា ដោយភាគីខាងរថយន្តរងគ្រោះជួយចូលបុណ្យទៅភាគីខាងម៉ូតូបង្ករចំនួន ៤ លានរៀល ដោយមានធ្វើកិច្ចសន្យាព្រមព្រៀងជាលាយលក្ខណ៍អក្សរ បានផ្តិតមេដៃ និងមានថតរូបប្រគល់ថវិកា ដើម្បីបញ្ចប់រឿង ។លុះបន្តិចក្រោយមកថ្ងៃខែឆ្នាំដដែល បងប្អូនសាច់ញាតិខាងម៉ូតូបង្កមិនយល់ព្រម បង្គាប់ឲ្យឪពុកម្ដាយភាគីបើកបរម៉ូតូបង្កឲ្យទាមទារទឹកប្រាក់ចំនួន ៥០០០ ដុល្លារ ទើបយល់ព្រម ។

ដោយមិនមានការឯកភាពគ្នាជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ដើម្បីចាត់ការបន្តតាមនីតិវិធី នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ។ បន្ថែម ក្នុងករណីនេះលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន មានការអាណិតអាសូរចំពោះភាគីបង្ក ក៏បានចូលរួមចូលបុណ្យទៅភាគីម៉ូតូបង្កចំនួន១០០០ដុល្លារ បន្ថែមទៀតដែរ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×