Sunday, May 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រឿងក្នុងជ្រូក ប្រមាណ១តោន ដែលដឹកចូលមកពីប្រទេសថៃខុសលក្ខណៈបច្ចេកទេស និងគ្មានលិខិតអនុញ្ញាត ត្រូវសមត្ថកិច្ចយកទៅដុតបំផ្លាញចោល

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៧ និង៣០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើ សសេដ្ឋកិច្ច នៃស្នងការដ្ឋានដឹកនាំកម្លាំងក្នុងការិយាល័យស្ទាក់បង្ក្រាបករណីដឹកជញ្ជូនគ្រឿងក្នុងជ្រូកខុសលក្ខណៈបច្ចេកទេស និងគ្មានលិខិតអនុញ្ញាត នាំចូលពីប្រទេសថៃ ស្ថិតនៅចំនុចផ្លូវជាតិលេខ៥ រង្វង់មូលស្រុកថ្មគោល ស្ថិតនៅស្រុកថ្មគោល ខេត្តបាត់វដំបងដែល ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ រថយន្តមួយគ្រឿងម៉ាក Toyota Highlander ពណ៌ទឹកមាស ឆ្នាំ២០០៣ ពាក់ផ្លាកលេខ ភ្នំពេញ ២AU -៩៧៦៤ បើកបរដោយឈ្មោះ ញា ចិន្តាភេទប្រុស អាយុ ៤២ឆ្នាំរស់នៅខេត្តបន្ទាយមានជ័យ រកឃើញគ្រឿងក្នុងជ្រូក ចំនួន២០ កេស ក្នុង០១កេស ទម្ងន់ ៥០គីឡូក្រាមសរុបទម្ងន់ ស្មើនឹង១,០០០ គីឡូក្រាម និងបាននាំយកមកធ្វើការសាកសួរនៅស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង។

ក្រោយការសាកសួរ សមត្ថកិច្ចនគរបាលបានរាយ ការណ៍ជូនទៅឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តបាត់ដំបង អំពីបញ្ហានេះ ហើយនៅថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២៥ ដោយ មានលោក ទូត វីនីត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដឹកនាំមន្រ្តីជំនាញ រួមមានមន្រ្តី ការិយាល័យផលិតកម្ម មន្ត្រីបសុព្យាបាល មន្ត្រីសាខា (ក.ប.ប) ខេត្តបាត់ដំបងនិងមន្រ្តីនគរបាល យកទៅដុតបំផ្លាញចោលនៅទីលានចាក់សម្រាមស្ថិតនៅភូមិអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង រីឯអ្នក ដឹកជញ្ជូនសមត្ថកិច្ចនឹង បន្តនីតិវិធីទៅតាមផ្លូវច្បាប់ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×