Sunday, May 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថវិកាជាង៦៦ម៉ឺនដុល្លារប្រមូលបានពីសប្បុរសជននានាក្នុងទិវាកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមក្នុងខេត្តកំពង់ចាមដើម្បីជួយដល់ពលរដ្ឋរងគ្រោះនានា

ខេត្តកំពង់ចាម: ដោយមានការចូលរួមយ៉ាងផុលផុសពីសំណាក់ប្រធានមន្ទីរសប្បុរសជននានា ព្រះសង្ឃ បានបរិច្ចាគថវិការួមចំណែក ដើម្បីជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះដោយធម្មជាតិដូចជា÷ បាក់ច្រាំងទន្លេ
គ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ រន្ទះជាដើម។តាមរយៈពិធីអបអរសាទរខួបទី ១៦២ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម៨ឧសភា និងខួបលើកទី៧០របស់កាកបាទក្រហមកម្ពុជាដោយធ្វើឡើងនៅសាលសន្និសីទសាលាខេត្តនាព្រឹកថ្ងៃទី១៨ឧសភា ឆ្នាំ ២០២៥ ក្នុងនោះប្រមូលបានថវិកាជាង៦៦ម៉ឺនដុល្លារអាមេរិក។

ឯកឧត្តមអ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម មានប្រសាសន៍លើកដៃថា: ចាប់ពីឆ្នាំ២០២១មកក្រោមកម្មវិធីសហការជាមួយសាលាគណខេត្តសាខាកាកបាទក្រហម បានផ្ដល់និងសាងសង់ផ្ទះមនុស្សធម៌មានទំហំ៤ ម៉ែត្រគុណ៦ម៉ែត្រ តម្លៃ១០លានរៀលក្នុងមួយខ្នង បានចំនួន២២ខ្នង ជូនស្ត្រីមេម៉ាយទុរគត៥គ្រួសារ ជនពិការ៤គ្រួសារ ចាស់ជរាទីពឹង៩គ្រួសារនិងជនទីទាល់លំបាកបួនគ្រួសារក្នុងនោះ១៧ខ្នង ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត៣ខ្នង ជាអំណោយសប្បុរសជនមួយខ្នងជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី-ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជានិងមួយខ្នងទៀតរបស់សាខាមានតម្លៃជាង៨០០០ដុល្លារអាមេរិក។

ឯកឧត្តម សន្តិបណ្ឌិតនេត សាវឿនឧបនាយករដ្ឋមន្ត្រីនិងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម មានប្រសាសន៍ឲ្យដឹងថាក្នុងរយៈពេលជាងមួយឆ្នាំ២០២៤ កន្លងទៅសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ពិតជាបានដើរតួនាទីយ៉ាងសំខាន់បំផុតក្នុងការបំពេញប្រតិបត្តិការផ្ដល់សេវាមនុស្សធម៌ប្រកបដោយទំនួលខុសត្រូវខ្ពស់និងភាពរហ័សរហួនជួយសង្គ្រោះដល់ប្រជាពលរដ្ឋតាមបណ្ដាស្រុកនានាក្នុងខេត្តកំពង់ចាម។

ឯកឧត្តម សន្តិបណ្ឌិតនេត សាវឿនមានប្រសាសន៍បន្តឲ្យដឹងទៀតថាភាពជោគជ័យដូចជាអាណត្តិកន្លងទៅសាខាកាកបាទក្រហមកម្ពុជាខេត្តគឺបានដើរតួនាទីយ៉ាងសកម្ម មួយវិញទៀតដោយសារតែកត្តាប្រទេសកម្ពុជា មានសុខសន្តិភាពរយៈពេលជាង២៧ឆ្នាំកន្លងទៅតាមរយៈនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោសែន មិនតែប៉ុណ្ណោះត្រូវបានក្លាយជាមាតាស្ថាបនិកនៅកម្ពុជាហើយថ្មីៗនេះ ត្រូវបានប្រសិទ្ធនាមជារដ្ឋបុរសរបស់អាស៊ាន បានធ្វើឲ្យមានភាពល្បីល្បាញក្នុងប្រទេសនិងលើឆាកអន្តរជាតិទៀតផង។ ជាមួយនោះតាមរយៈការបរិច្ចាគថវិកាពីសំណាក់អ្នកឧកញ៉ា ឧកញ៉ា ព្រះសង្ឃមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ពិតជាបានធ្វើឱ្យសកម្មភាពមនុស្សធម៌នៅក្នុងខេត្តកំពង់ចាម មានសកម្មភាពផលផុស។ព្រមជាមួយនោះតាមរយៈសកម្មភាពសម្ដេចទេពពញាណហ៊ុន ណេងនាអាណត្តិកន្លងទៅបានក៏សាងគ្រឹះរឹងមាំសម្រាប់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ដែលពុំអាចបំភ្លេចបាន។ឯកឧត្តម សន្តិបណ្ឌិតនេត សាវឿន បានក្រើនរំលឹក សម្រាប់ថវិកាដែលបានប្រមូលបានអ្នកឱកាសនេះមានជាង៥៥ ម៉ឺនដុល្លារ ដើម្បីសម្រាប់យកជួយដល់ពលរដ្ឋដែលរងគ្រោះនានាធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាព៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×