ភ្នំពេញ ៖ នារីម្នាក់បានធ្លាក់ពីលេីអគារខុនដូរមួយកន្លែង បណ្តាលអោយស្លាប់ភ្លាមៗកាលពីវេលាម៉ោង ៣និង៥០នារីល្ងាចថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៥ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ខណៈនេះសមត្ថកិច្ចពាក់ព័ន្ធកំពុងចុះពិនិត្យជាក់ស្តែងនៅកន្លែងកេីតហេតុចំពោះមូលហេតុសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ។
ស្គាល់អត្តសញ្ញាហេីយ នាងមានឈ្មោះខាងក្រៅ Ong Be ដែលយេីងទទួលបានព័ត៍មានបឋម ដោយគាត់មានសង្សារជាជនជាតិចិន។
យោងតាមប្រភពពីអ្នកស្គាល់គ្នា ថានារីដែលស្លា. ប់ មានឈ្មោះ FACEBOOK Ong Bé ជាកូនកាត់ ខ្មែរ-វៀតណាម។ មុនស្លាប់គេឃើញនាងបានបង្ហោះ STORY នៅក្នុងFACEBOOK ថា “លេបថ្នាំ បន្តិចទៀតខ្ញុំនឹងសម្លាប់ខ្លួន។ បច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរអ្នកស្គាល់គ្នា និងស្រាវជ្រាវរកមូលហេតុនៃការស្លា ប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី









