Monday, May 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកកិច្ចប្រជុំត្រៀម និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំត្រៀម កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីប្រតិភូមន្ត្រីជាន់ខ្ពស់មុខងារសារធារណៈនៃបណ្តាប្រទេសសមាជិកអាស៊ាន រួមទាំងប្រទេសទីម័រឡេស្តេ អគ្គលេខាធិការដ្ឋានអាស៊ាន និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នរបស់កម្ពុជា។

ក្នុងប្រសាសន៍ស្វាគមន៍លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានជម្រាបជូនអង្គពិធីជ្រាបថា “កិច្ចប្រជុំនាពេលនេះ នឹងពិភាក្សាលើប្រធានបទ រួមមាន៖ (១).វឌ្ឍនភាពនៃការអនុវត្តផែនការការងារការងារ ACCSM និង ACCSM+3 2021-2025,​ (២).ការរៀបចំផែនការការងារ ACCSM និង ACCSM+3 2026-2030, (៣).ការប្រមូលទិន្នន័យសូចនាករសមិទ្ធកម្ម នៃការអនុវត្តផែនការការងារ ACCSM ឆ្នាំ2021-2025 និង (៤).ការងារផ្សេងៗទៀត។

សម្រាប់ប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០០៥ ធ្លាប់បានធ្វើជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំ ACCSM លើកទី១៣ សម្រាប់ឆ្នាំ២០០៥-២០០៦ ដែលជាលើកទី១ របស់ខ្លួន បន្ទាប់ពីចូលជាសមាជិកពេញសិទ្ធិនៃ ACCSM ក្នុងឆ្នាំ២០០១។ រយៈពេល ម្ភៃឆ្នាំក្រោយមក ក្រសួងមុខងារសាធារណៈកម្ពុជា បានទទួលធ្វើជាប្រធានប្តូរវេនសម្រាប់ឆ្នាំ២០២៤-២០២៦ និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ACCSM ជាលើកទី២៣ និង ACCSM+3 លើកទី៨។

ក្នុងប្រសាសន៍បើកកិច្ចប្រជុំដ៏មានសារៈសំខាន់សម្រាប់វិស័យមុខងារសាធារណៈនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីថា “ខណៈដែលកម្ពុជា ជាប្រធានប្តូរវេនលើកទី២នេះ ពិភពលោកកំពុងមានការវិវត្តយ៉ាងឆាប់រហ័សផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាមួយនឹងស្ថានភាពមិនប្រាកដប្រជា ដែលកំពុងទទួលរងភាពតានតឹងនៃកត្តាភូមិសាស្ត្រនយោបាយ ការប្រកួតប្រជែងរវាង មហាអំណាច ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល និងការកើនឡើងនៃបញ្ហា សន្តិសុខប្រពៃណី និងបញ្ហាសន្តិសុខមិនប្រពៃណី។ កត្តាទាំងអស់នេះ បានជះឥទ្ធិពល ដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់យើង ក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព និងក្នុងការលើកកម្ពស់វិស័យសាធារណៈក្នុងតំបន់។”

“ទោះជាយ៉ាងណា ភាពរឹងមាំរបស់យើង និងការប្រមូលផ្តុំកម្លាំងរួម ជាក់ស្តែងដូចជានៅក្នុងកិច្ចប្រជុំនេះ នឹងផ្តល់ឱកាស ឱ្យយើងអាចធ្វើការរួមគ្នាក្នុងស្មារតីនៃជវភាពនៃតួអង្គតែមួយ និងអភិក្រមសហគមន៍ ទាំងមូល ដើម្បីព្យាយាមស្វែងរកការសម្របខ្លួន ចាប់យកកាលានុវត្តភាព និងដោះស្រាយ បញ្ហាប្រឈមរួមគ្នាប្រកបដោយនវានុវត្តន៍ ស្របតាមស្ថានភាពវិវឌ្ឍនៃនិន្នាការថ្មីៗ។” ឯកឧត្តមបញ្ជាក់បន្ថែម៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×