Thursday, May 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន ពីបទ កំហែងយក រំលោភលើទំនុកចិត្ត ក្លែងបន្លំឯកសារ និងប្រើប្រាស់លិខិតក្លែង

កណ្តាល ៖ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល។

នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២៥ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល ដឹកនាំដោយលោក នាយការិយាល័យព្រហ្មទណ្ឌ ចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន ចេញដោយ លោកចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពីបទ កំហែងយក រំលោភលើទំនុកចិត្ត ក្លែងបន្លំឯកសារ និងប្រើប្រាស់លិខិតក្លែងស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បច្ចុប្បន្ន ជនសង្ស័យ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×