ភ្នំពេញ ៖ វិមានសន្តិភាព ព្រឹកថ្ងៃសុក្រ ទី២៣ ឧសភា ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំប្រជុំពេញអង្គគណ:រដ្ឋមន្ត្រីដើម្បីពិនិត្យនិងពិភាក្សាលើរបៀបវារៈចំនួន២ ៖
១/ ការពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការមុតស្រួចដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤។
២/ ការពិនិត្យ និងសម្រេចលើ សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការតាមដាន និងត្រួតពិនិត្យ ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១ ក្នុងឆ្នាំ២០២៤៕ រក្សាសិទ្ធដោយ៖សុទ្ធលី

























