Friday, May 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វឌ្ឍនភាពការងារគម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ សម្រេចបាន ៩៧,៣៧% ហើយ

ភ្នំពេញ ៖ នាទីស្តីការក្រសួង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំកិច្ចប្រជុំអំពីវឌ្ឍនភាពការងារគម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្រុមហ៊ុនសាងសង់ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារគម្រោងផ្លូវជាតិលេខ៤៨ ស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានា ប្រកបដោយប្រសិទ្ធភាព ព្រមទាំងធានាការអនុវត្តគម្រោងឱ្យបានទាន់ពេលវេលាតាមផែនការដែលបានគ្រោងទុក។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៥ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ នេះ បានសម្រេចវឌ្ឍនភាពការងាររបស់ខ្លួនប្រមាណ ៩៧,៣៧% ហើយគ្រោងនឹងបញ្ចប់ការងារសាងសង់នៅក្នុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×