Saturday, May 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនដេញថ្លៃផ្លូវបានបើមិនធ្វើតាមបច្ចេកទេសអាជ្ញាធរលុបឈ្មោះចេញនិងដាក់ក្នុងបញ្ជាខ្មៅ

ខេត្តត្បូងឃ្មុំ: អាជ្ញាធរបានធ្វើការព្រមានដល់ក្រុមហ៊ុនដែលដេញផ្លូវបានត្រូវតែស្ថាបនាទៅតាមបទដ្ឋានបច្ចេកទេសនៅក្នុងសៀវភៅកិច្ចសន្យាបើពុំនោះទេនឹងត្រូវដាក់ឈ្មោះចូលក្នុងបញ្ជាខ្មៅ។ចំពោះដំណើរការដេញថ្លៃផ្លូវចំនួន៣ឃុំដោយធ្វើឡើងនៅសាលប្រជុំសាលាស្រុកតំបែរនាព្រឹកថ្ងៃទី២៣ ឧសភា ឆ្នាំ២០២៥ ដែលមានទឹកប្រាក់សរុបជាង១២០០លានរៀលឯណោះ
ព្រោះការដេញថ្លៃចុះរហូតដល់ជាង៦០% ចំពោះតម្លៃនេះក្រុមហ៊ុនអាចនឹងត្រូវខាតចូលដើម ជាមួយនោះពលរដ្ឋមូលដ្ឋានកប់ព្រួយកង្វល់ពីបញ្ហាគុណភាពផ្លូវផងដែរ។

សូមបញ្ជាក់ថាចំពោះលទ្ធផលនៃការដេញថ្លៃឃុំចំនួន៣ក្នុងនោះរួមមានដូចជា÷
១.ឃុំចុងជាច ផ្លូវបេតុងប្រវែង៩០៦ ម៉ែត្រ តម្លៃដាក់ដេញថ្លៃជាង៤៧៩លានរៀល មានក្រុមហ៊ុនចំនួន៧ ចូលរួមប្រកួតប្រជែងបានលើក្រុមហ៊ុនយ៉េនស៊ីនួនតម្លៃ១៦៣លានរៀល។
២.ឃុំគោកស្រុក ផ្លូវបេតុងប្រវែង៦៥០ ម៉ែត្រ តម្លៃដាក់ដេញថ្លៃជាង៤០៤លានរៀល មានក្រុមហ៊ុនចំនួន១៤ បានចូលរួមប្រកួតប្រជែង បានលើក្រុមហ៊ុនយ៉េន ស៊ីនួន តម្លៃ១៤៥លានរៀល។
៣.ឃុំត្រពាំងព្រីង ផ្លូវក្រាលគ្រួសក្រហម៧០០០ម៉ែត្រ លូ២កន្លែងនិងបំពាក់សូឡាមួយកន្លែងតម្លៃដាក់ដេញថ្លៃជាង៣៨២លានរៀល មាន៦ក្រុមហ៊ុនចូលរួមប្រកួតប្រជែងបានទៅលើក្រុមហ៊ុនហ័ន សោភ័ណ្ឌក្នុងតម្លៃជាង១១២លានរៀល។

លោកអភិបាលរងស្រុកតំបែរ ជៀប សារិទ្ធ លើកឡើងថា ថ្ងៃនេះរដ្ឋបាលស្រុកសហការជាមួយនឹងរដ្ឋបាលឃុំទាំងបីដោយដំណើរការបើកដាក់ឲ្យដេញថ្លៃសម្រាប់មូលនិធិឃុំឆ្នាំ២០២៥។ ចំពោះនីតិវិធីការដេញថ្លៃធ្វើយ៉ាងណារក្សារបៀបរៀបរយឲ្យបានល្អក្នុងការអនុវត្តគម្រោង ហើយអ្នកដែលទទួលបានអនុវត្តមិនបានត្រឹមត្រូវទេនោះក្រុមហ៊ុនដែលដេញថ្លៃបាននឹងត្រូវលុបឈ្មោះចេញដាក់នៅក្នុងបញ្ជីខ្មៅធ្វើយ៉ាងណាការប្រកួតប្រជែងប្រកបដោយតម្លាភាព។

នារសៀលថ្ងៃទី២៣ឧសភា ភ្នាក់ងាររបស់យើងបានធ្វើការទាក់ទងសុំការបំភ្លឺពីក្រុមហ៊ុនយ៉េន ស៊ីនួន ដោយទូរសព្ទចូលតែពុំមានអ្នកលើកនិយាយ។

សូមបញ្ជាក់ថានៅមុនពេលដេញថ្លៃមន្ត្រីសាលាស្រុកតំបែរ បានប្រកាសបើកសិទ្ធិសេរីភាពដល់បងប្អូនអ្នកសារព័ត៌មានឱ្យចូលរួមយកព័ត៌មានដោយសេរីមិនមានការរឹតត្បិតនោះទេ។ដើម្បីមកតាមដានមើលសកម្មភាពនៃការដេញថ្លៃគម្រោងផ្លូវទាំងបីឃុំ ដើម្បីយកទៅផ្សព្វផ្សាយឲ្យបានទូលំទូលាយតាមអង្គភាពរៀងៗខ្លួនតាមក្រមវិជ្ជាជីវៈ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×