រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីអំពាវនាវ ដល់ឯកឧត្តម-លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អស់លោក-លោកស្រី ជាពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជន លោក-លោកស្រី អភិបាលខណ្ឌ ប្រធានមន្ទីរ-អង្គភាពចំណុះទាំងអស់ មេត្តាចូលរួមបរិច្ចាគអំណោយជា ថវិកា ស្បៀងអាហារ ឬសម្ភារៈប្រើប្រាស់ផ្សេងៗ តាមលទ្ធភាព និងសទ្ធាជ្រះថ្លា ដើម្បីរួមចំណែកឧបត្ថម្ភជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ព ជាពិសេសកសាងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្ររយៈពេលវែង នៅតាមបន្ទាត់ព្រំដែនជួរមុខ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងការអភិវឌ្ឍន៍តាមបន្ទាត់ព្រំដែន៕រក្សាសិទ្ធដោយ៖សុទ្ធលី





