Saturday, May 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ កោះហៅកម្លាំងជំនាញចរាចរណ៍៤នាក់ មកធ្វើការបំភ្លឺ ក្រោយរងការចោទប្រកាន់ថាយកលុយពីជនបរទេសចំនួន ៥០០ដុល្លា

អ្នកនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ សូម ជម្រាបជូន អ្នកនិយមតាមដានព័ត៌មាននៅលើបណ្តាញទំនាក់ទំនងសង្គម Facebook និងសាធារណជន ជ្រាបថា ៖ នៅថ្ងៃ ទី២៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១០ និង ៤៨នាទី មានរូបភាព និងសារសម្លេង បានបង្ហោះចែកចាយព័ត៌មាន តាមគណនី Facebook និងប្រព័ន្ធ Telegram មានខ្លឹមសារ រៀបរាប់របស់ប្រជាពលរដ្ឋ ដែលចោទប្រកាន់មកលើសមត្ថកិច្ចខេត្តឧត្តរមានជ័យ គោលដៅចរាចរណ៍ផ្លូវឡើងអូរស្មាច់ យកលុយពីជនបរទេសចំនួន ៥០០ដុល្លា ព្រោះជនបរទេសទាំងនោះមានលិខិតឆ្លងដែនក្នុងទូរស័ព្ទ ចំណែករបស់ហ្ស៊ីនពួកគាត់នៅឯក្រុមហ៊ុនរក្សាទុក។

ពាក់ព័ន្ធការផ្សព្វផ្សាយខាងលើ អ្នកនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាន នគរបាលខេត្ត សូមធ្វើការបញ្ជាក់ជូន អ្នកនិយមតាមដានព័ត៌មាននៅលើបណ្តាញទំនាក់ទំនងសង្គម Facebook និងសាធារណជន ជ្រាបដូចខាងក្រោម ៖

១-នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ កម្លាំងជំនាញចរាចរណ៍ខេត្តចំនួន ០៤នាក់ បានដាក់គោលដៅ ត្រួតពិនិត្យរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅចំនុចភូមិអូរពក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយចូលរួមសហការពីកម្លាំងជំនាញនគរបាលនៃផែនការងារអន្តោប្រវេសន៍ចំនួន ០១នាក់ ដើម្បីត្រួតពិនិត្យជនបរទេស ដោយយោងតាមលិខិតលេខ ០០៣ផក របស់ក្រសួងមហាផ្ទៃ ក្នុងបំណងលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តច្បាប់ អន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារ។

២-ពាក់ព័ន្ធការចោទប្រកាន់ដូចបានចុះផ្សព្វផ្សាយខាងលើ ស្នងការនគរបាលខេត្ត បានធ្វើការកោះប្រជុំបន្ទាន់ និងចាត់ឲ្យកម្លាំងជំនាញចុះស្រាវជ្រាវករណីនេះ កោះហៅសាម៉ីខ្លួនដែលជាប់ពាក់ព័ន្ធ មកធ្វើការបំភ្លឺ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×