Saturday, May 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច៖ ជនរងគ្រោះ ២នាក់ជាជនជាតិចិន ត្រូវបានដឹកចេញពីភ្នំពេញ ដើម្បីលក់ឲ្យក្រុមហ៊ុនអនឡាញមួយក្នុងខេត្តព្រះសីហនុ ប៉ុន្តែពេលដល់ទីកន្លែងបានកើតមានហិង្សារវាងជនសង្ស័យនិងជនរងគ្រោះ

កម្លាំងនគរបាលព្រហ្មទណ្ឌ បានចុះល្បាតតាមផ្លូវជាប់ផ្សារពាណិជ្ជកម្ម សង្កាត់លេខ២ ក្រុងព្រះសីហនុ និងបានរកឃើញរថយន្តចំនួន ៤គ្រឿង ចេញចូលមន្ទីរពេទ្យស៊ីកាងអ៊ីយាន ដោយជនជាតិចិនប៉ុន្មាននាក់ បានដឹកជនរងគ្រោះ២នាក់ (សភាពរងរបួសធ្ងន់) ចេញពីរថយន្ត នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ។ ភ្លាមៗ កម្លាំងសមត្ថកិច្ចបានចុះសាកសួរ តែជនសង្ស័យបានរត់គេចខ្លួន ទោះយ៉ាងណាសមត្ថកិច្ចបានឃាត់ខ្លួនបានបុរស៧នាក់ (ចិន៥នាក់ ខ្មែរ២នាក់) និងដកហូតរថយន្ត ៤គ្រឿងយកមកសួរនាំ និងស្រាវជ្រាវបន្ថែម ។

បន្ទាប់ពីពិនិត្យវីដេអូសុវត្ថិភាព កម្លាំងជំនាញបានរកឃើញរថយន្ត Lexus RX450h មួយគ្រឿងនិងឃាត់ខ្លួនបុរសជនជាតិចិន ២នាក់បន្ថែមនៅថ្ងៃទី ១៨ ខែឧសភា សរុបមកកម្លាំងនគរបាលបានឃាត់ខ្លួនមនុស្ស ៩នាក់ (ចិន៧នាក់ ខ្មែរ២នាក់) ។
វត្ថុតាងរួមមាន រថយន្តចំនួន ៥គ្រឿងបទូរស័ព្ទ ១១គ្រឿង កាំបិត ២ដើម ប្រាក់សុទ្ធ $2,000 កាបូបម៉ាក DIOR ។

លទ្ធផលស្រាវជ្រាវបង្ហាញថា ជនរងគ្រោះ ២នាក់ជាជនជាតិចិន ដែលត្រូវបានដឹកចេញពីភ្នំពេញ ដើម្បីលក់ឲ្យក្រុមហ៊ុនអនឡាញមួយក្នុងខេត្តព្រះសីហនុ ប៉ុន្តែពេលដល់ទីកន្លែងបានកើតមានហិង្សារវាងជនសង្ស័យនិងជនរងគ្រោះ ដែលបង្កឲ្យមានរបួសធ្ងន់តែម្តង ។

ជនសង្ស័យចម្បង ២នាក់ ជនជាតិចិន ត្រូវបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការ តាមនិតិវិធីច្បាប់ ។
មនុស្សផ្សេងទៀត ដែលមិនពាក់ព័ន្ធត្រូវបានអប់រំ និងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញក្រោមការធានា ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×