Saturday, May 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តជាំងស៊ូ និងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ ក្នុងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍រួមគ្នាទាំងនៅក្នុងប្រទេសកម្ពុជា និងនៅប្រទេសចិនក្នុងឆ្នាំ២០២៥នេះ

ភ្នំពេញ ៖ រសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នាឱកាសនៃពិធីបើក “ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥” ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ឯកឧត្តម XU Kunlin អភិបាល នៃរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ និងគណៈប្រតិភូ អញ្ជើញចូលជួបពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ប្រទេសកម្ពុជា និងខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងសិក្សាលទ្ធភាពក្នុងការបង្កើនជើងហោះហើរត្រង់រវាងក្រុងសំខាន់ៗរបស់ខេត្តជាំងស៊ូ មកកាន់គោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ដើម្បីជំរុញលំហូរភ្ញៀវទេសចរក្នុងខេត្តជាំងស៊ូ និងខេត្តនានានៃប្រទេសចិន មកកាន់ប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន។

ក្នុងជំនួបដ៏មានអត្ថន័យ និងទទួលបានលទ្ធផលជាទីផ្លែផ្កានេះ ភាគីទាំងពីរបានឯកភាពក្នុងការជួយជំរុញផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ប្រជាជនខេត្តជាំងស៊ូ និងខេត្តនានានៃប្រទេសចិនឱ្យកាន់តែទូលំទូលាយ ដោយស្របតាមស្មារតីនៃ “ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥”។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តជាំងស៊ូក៏នឹងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ក្នុងការរៀបចំព្រឹត្តិការណ៍រួមគ្នាទាំងនៅក្នុងប្រទេសកម្ពុជា និងនៅប្រទេសចិនក្នុងឆ្នាំ២០២៥ នេះ ដូចជាការរៀបចំព្រឹត្តិការណ៍ Cambodia Festival នៅខេត្តជាំងស៊ូ ដើម្បីបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាទៅកាន់ប្រជាជនខេត្តជាំងស៊ូ ព្រមទាំងជួយទាក់ទាញអ្នកវិនិយោគក្នុងខេត្តជាំងស៊ូឱ្យមកបណ្តាក់ទុននៅកម្ពុជា ដែលពោរពេញដោយសក្តានុពល និងបរិយាកាសវិនិយោគអនុគ្រោះ។

បន្ថែមលើនេះកិច្ចពិភាក្សាក៏ផ្តោតលើការសហការរៀបចំ FAM Trip ដោយអញ្ជើញប្រតិភូសារព័ត៌មាន និង Influencers ល្បីៗពីខេត្តជាំងស៊ូ ឱ្យមកទស្សនានិងជួយជំរុញផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជាឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀតផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×