Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា​ ​បានលេីកទឹកចិត្តឱ្យកសិករ​ធ្វេីពិពិធកម្មមុខដំណាំ​ និងរួមគ្នាបង្កេីតជាសហគមន៍កសិកម្មទំនេីប​ ដេីម្បីកាត់បន្ថយហានិភ័យនៃអស្ថិរភាពតម្លៃ

នាព្រឹកថ្ងៃទី២៤ ខែឧសភា​ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណេីរដោយ​ ឯកឧត្តម​ ខូយ​ រីដា​ អភិបាល​ នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងប្រតិភូអមដំណេីរ​ បានអញ្ជេីញចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ​ដាំដំឡូងមី នៅភូមិដីក្រហម​ ឃុំអន្លង់រាប​ ស្រុកវាលវែង​ ខេត្តពោធិ៍សាត់។

ក្នុងជំនួបសំណេះសំណាល​នេះ​ ឯកឧត្តមរដ្ឋមន្ត្រី​បានលេីកទឹកចិត្តឱ្យបងប្អូន​ធ្វេីពិពិធកម្មមុខដំណាំ​ និងរួមគ្នាបង្កេីតជាសហគមន៍កសិកម្មទំនេីប​ ដេីម្បីកាត់បន្ថយហានិភ័យនៃអស្ថិរភាពតម្លៃ​ និងដេីម្បីក្រសួងអាចផ្តល់ការគាំទ្របានកាន់តែច្រេីន​ និងជួយផ្សារភ្ជាប់ជាមួយទីផ្សារដែលមានស្រាប់ជូនបងប្អូនប្រជាកសិករ។

ជាក់ស្តែង​ ឯកឧត្តមរដ្ឋមន្ត្រី​បាននាំកសិដ្ឋានគីរីទេស​ដែលប្រមូលទិញម្ទេស​ពូជដៃនាង​ និងណាលី​ ដេីម្បីផ្គត់ផ្គង់ក្នុងស្រុកផង​ និង​នាំចេញផង​ មកពន្យល់ពីតម្រូវការ​ និងតម្លៃដែលក្រុមហ៊ុនអាចចុះកិច្ចសន្យាទិញពីប្រជាពលរដ្ឋ​ នៅពេលប្រមូលផល​ ក្នុងករណីបងប្អូនចូលរួមដាំ។ ទន្ទឹមនេះ​ ឯកឧត្តមបានណែនាំឱ្យមានការពិភាក្សាគ្នាបន្ថែមជាមួយក្រុមការងារក្រសួង​លេីមុខដំណាំ​សក្តានុពលផ្សេងទៀត​ ស្របតាមតម្រូវការទីផ្សារ។

លោក​ ញ៉េន​ សំអូន​ តំណាងប្រជាកសិករបានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រី​ ដែលយកចិត្តទុកដាក់ដល់សុខទុក្ខ​ និងផលប្រយោជន៍ប្រជាកសិករ​ តាមរយ:ការអញ្ជេីញចុះផ្ទាល់ដល់មូលដ្ឋាន​ ដេីម្បីពិនិត្យស្ថានភាព​នៃការដាំដុះ បកស្រាយ​ពន្យល់អំពីយន្តការទីផ្សារ​ និងតម្រង់ទិសផលិតកម្ម​ឱ្យទទួលបានប្រាក់ចំណេញ​ តាមរយ:ការរួមគ្នាបង្កេីតសហគមន៍កសិកម្មទំនេីប៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×