Sunday, May 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ពិនិត្យចម្ការទុរេន នៅឃុំអូសោម នៃខេត្តពោធិ៍សាត់ ដើម្បីស្ដាប់សំណូមពរកសិករ និងផ្ដល់ការគាំទ្រចាំបាច់

នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រតិភូអមដំណេីរ បានអញ្ជេីញជួបសំណេះសំណាលជាមួយប្រជាកសិករដាំទុរេន នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដេីម្បីក្តាប់ស្ថានភាពផលិតកម្ម ស្តាប់សំណូមពរ និងផ្តល់ការគាំទ្រចាំបាច់។

ឯកឧត្តមរដ្ឋមន្ត្រីពិតជារីករាយដែលបានស្តាប់ឮផ្ទាល់ថា កសិករដាំទុរេននៅឃុំអូសោមទទួលបានប្រាក់ចំណេញច្រេីន និងកំពុងបង្កេីនការដាំដុះបន្ថែមដេីម្បីត្រៀមផ្គត់ផ្គង់ទៅទីផ្សារប្រទេសចិន នាពេលខាងមុខ ក្រោយពីរាជរដ្ឋាភិបាលសម្រេចបានការបេីកទីផ្សារថើម្បីនាំចេញទុរេនកម្ពុជាទៅប្រទេសចិន កាលពីខែមេសាកន្លងទៅ។ ជាក់ស្តែង កសិករមួយរូបដែលមានផ្ទៃដីដាំដុះទុរេនចំនួន ៣០ហិកតា អះអាងថា លោកអាចរកបានប្រាក់ចំណេញប្រមាណ ២៥មុឺនដុល្លារ ក្នុងមួយឆ្នាំ។ ជាមួយគ្នានេះ កសិករមួយរូបទៀតកំពុងសាងសង់ឃ្លាំងវេចខ្ចប់ទុរេនអូសោម ដេីម្បីសាកល្បងនាំចេញទៅប្រទេសចិន នាពេលខាងមុខផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានផ្តាំផ្ញេី និងលេីកទឹកចិត្តបងប្អូនកសិករដាំទុរេនឱ្យអនុវត្តកម្មវិធីកសិកម្មល្អឱ្យបានខ្ជាប់ខ្ជួនដេីម្បីរក្សាកេរ្តិ៍ឈ្មោះល្អរបស់ទុរេនកម្ពុជា ហេីយក្រសួងនឹងផ្តល់ការគាំទ្រចាំបាច់ រួមមានការចុះបញ្ជីចម្ការ ការប្រេីប្រាស់ជីនិងថ្នាំកសិកម្មឱ្យមានប្រសិទ្ធភាព ព្រមទាំងការចាត់មន្ត្រីចុះមកពិនិត្យ និងវាយតម្លៃការរៀបចំឃ្លាំងវេចខ្ចប់ទុរេនសម្រាប់នាំចេញនេះឱ្យត្រូវតាមស្តង់ដារដែលប្រទេសចិនតម្រូវ។ ជាងនេះទៀត ក្រសួងគ្រោងនឹងបង្កេីតស្ទីកឃ័រកំណត់ប្រភពកសិផលកម្ពុជាក្នុងទម្រង់ជា QR Code ដេីម្បីជួយបង្ការការក្លែងបន្លំប្រភពកសិផលកម្ពុជា ក៏ដូចជាបង្កេីនទំនុកចិត្តរបស់អ្នកទិញ និងអ្នកទទួលទាន។

ក្រោយកិច្ចសំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជេីញពិនិត្យចម្ការទុរេន និងឃ្លាំងវេចខ្ចប់ទុរេនដែលកំពុងសាងសង់សម្រាប់បម្រេីឱ្យការនាំចេញ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×