អ្នកស្រី ហូ បុប្ផា មានឈ្មោះក្នុងហ្វេសប៊ុក Sothea HO ថៅកែក្រុមហ៊ុនទេសចរណ៍ 2 World Travel Cambodia, ប៉ុន្មានថ្ងៃមុននេះ បានចូលខុមិ្មន និងស៊ែរផុស ព័ត៌មាន ដែលសារព័ត៌មាន CEN បានផ្សាយព័ត៌មាន ចំណងជើងថា ” ភរិយាដែលកំពុងលែងលះ ស្នើសុំ លោក គឹម ហុងសាន ព្រះរាជអាជ្ញារង និងចៅក្រមស៊ើបសួរ ដែលកាន់សំណុំរឿងព្រហ្មទណ្ឌ លេខ ១២៩២ អនុវត្តច្បាប់ឱ្យបានតឹងរ៉ឺង ទៅលើជនសង្ស័យ ប៉ែន រ៉ាលីន ខ្លាចក្រែងជននេះ គិតរបៀបកំរោលបួនជ្រុង ” នោះ ដោយវាយប្រហារមកលើ សារព័ត៌មាន CEN ទាំងខ្លួនឯងភ្លេចគុណស្រ័យ បានរួចទុក្ខទោសដោយសារ CEN ជួយលើកហេតុផលផ្លូវច្បាប់ កាលលោកស្រី ទ្រី ដាណា ប្រកាសប្ដឹង រឿងនាំដំណើរទេសចរណ៍គ្រួសារ លោកស្រី ទ្រី ដាណា ធ្វើដំណើរទាំងសោះកក្រោះនាំឱ្យមានការថ្នាំងថ្នាក់នឹងគ្នា។
អ្នកស្រី ហូ បុប្ផា ឈ្មោះក្នុងហ្វេសប៊ុក Sothea HO ជាថៅកែក្រុមហ៊ុនទេសចរណ៍ 2 World Travel Cambodia បានសរសេរក្នុងខុមិ្មន និងស៊ែរផុស ថា ” អឺ… ប្ដីប្រពន្ធវា ទាស់លែងលះ ឈ្លោះគ្នា ម៉េចបានមកពាក់ព័ន្ធ និងយករូបគេដាក់ក្នុងវីដេអូនេះដែរ ? ផ្សាយតែរឿងអត់ប្រយោជន៍ ហើយមានរូបទង់ ក្រុមហ៊ុនទេសចរណ៍ 2 World Travel Cambodia ចូលទៀត, អត្ថបទនិយាយ និងរូបភាពអត់ស៊ីគ្នា, កាសែតអត់មានចំណេះដឹង និងមានជីវ:វិជ្ជា ស្រែង៉ោង លោកអើយលោក, ថាតើ គួរមានច្បាប់ ឱ្យកាសែតបែបនេះ ចេះតែនៅមានលើលោកនេះបានទៀត សូមក្រសួងព័ត៌មាន មេត្តាជ្រាបជាដំណឹង ! ។ អ្នកស្រី ហូ បុប្ផា ឈ្មោះក្នុងហ្វេសប៊ុក Sothea HO បាននិយាយរបៀបឌឺដងថែមទៀតថា ខំរវល់ទៅចូលរួមច្រាសការវាហើយហ្នឹង ពេលវាទាស់គ្នា ម៉េចបានយករូបឯងទៅពាក់ព័ន្ធ ? យី… ពិតជាគូស្នេហ៍បុព្វេសន្និវាសមែន ! តើគ្រូហុងស៊ុយណា គុណគូរកគូស្រករឱ្យអញ្ចេះ ? បានជាទាស់លែងលះគ្នា នាំយករូបគេទៅចូលដែរ ? ចង់តែបង្ហើយទេហាស៎… !។
អ្នកស្រី ហូ បុប្ផា ឈ្មោះក្នុងហ្វេសប៊ុក Sothea HO បាននិយាយខុមិ្មន និងស៊ែរផុស ព័ត៌មានទៀតថា បើចេញវីដេអូលើកក្រោយទៀត ដាក់រូបថតជុំគ្នាបែបនេះ បានស្អាត… យី…ម៉េចមិនដាក់អញ្ចឹង ?! ដូចរឿងភាគលោកអើយ ល្អមើលណាស់ យករូបឯងចុះផ្សាយ ដូចអត់ចេះហត់ ?! អានហើយអានទៀត អត់ពាក់ព័ន្ធឯងអីបន្តិច យករូបឯងទៅផុស…។
បាទ…! ចាប់ផ្ដើមនិយាយចូលដល់សាច់រឿង អ្នកស្រី ហូ បុប្ផា ឈ្មោះក្នុងហ្វេសប៊ុក Sothea HO ថៅកែក្រុមហ៊ុនទេសចរណ៍ 2 World Travel Cambodia , យើងសូមសួរបន្តិចថា តើអ្នកស្រីសុខសប្បាយខ្លាំងពេករហូតដល់រមឹលគុណ CEN ហើយមែនទេ ដែលធ្លាប់ជួយអ្នកស្រី រឿងលោកស្រី ទ្រី ដាណា ប្រកាសប្ដឹងអ្នកស្រីនោះ ?! អ្នកស្រីនៅចាំទេ កាលអំឡុង ខែមករា ឆ្នាំ២០២៣ លោកស្រី ទ្រី ដាណា បានកុម្ម៉ង់ទួរអ្នកស្រី (ទេសចរណ៍) ធ្វើដំណើរកម្សាន្តសម្រាប់រីករាយឆ្នាំសាកលនោះ គឺទៅលេងប្រទេសម៉ាឡេស៊ី និងសិង្ហបុរី , ដំណើរកម្សាន្តនោះសោះកក្រោះពេក ត្រូវបានលោកស្រី ទ្រី ដាណា រិះគន់ និងប្រកាសប្ដឹងឱ្យផ្ដល់សំណងជំងឺចិត្តជូនលោកស្រី ទ្រី ដាណា វិញ , ប៉ុន្តែរឿងនោះ សារព័ត៌មាន CEN បានចូលខ្លួនផ្សព្វផ្សាយបំភ្លឺជុំវិញផ្លូវច្បាប់ និងហេតុផលផ្សេងៗ ជូនទៅសាធារណជន ក៏ធ្វើឱ្យ លោកស្រី ទ្រី ដាណា ផ្លាស់ប្ដូរការសម្រេចចិត្តឈប់ប្ដឹងវិញ… រឿងនេះ តើ អ្នកស្រី ហូ បុប្ផា ថៅកែក្រុមហ៊ុនទេសចរណ៍ 2 World Travel Cambodia មាននៅចាំទេ ?! នឹកឃើញទេ ?! ហេតុអី ពេលនេះ រមឹលគុណ វាយប្រហារមកលើ CEN ទៅវិញ ?! ណ្ហើយ៎ ! រំលឹកជូនអ្នកស្រីប៉ុណ្ណឹងបានហើយ ចូលដល់សាច់រឿងនីតិវិធីវិញ ។
បើតាមនីតិវិធីទាក់ទងនឹងវិជ្ជាជីវៈសារព័ត៌មានវិញ CEN សូមជម្រាបទៅ អ្នកស្រី ហូ បុប្ផា ឈ្មោះក្នុងហ្វេសប៊ុក Sothea HO ឱ្យបានជ្រាបថា សារព័ត៌មាន ក៏មានច្បាប់ទម្លាប់ និងនីតិវិធីរបស់គេដែរ គឺច្បាប់ ស្ដីពី របបសារព័ត៌មាន , មាត្រា ១០ : ជនណាយល់ថា អត្ថបទ ការសរសេរ និងរូបភាព រូបថត នៃការផ្សាយរបស់សារព័ត៌មាននោះ ធ្វើឱ្យខូចខាតដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ខ្លួន ជននោះមានសិទ្ធិទាមទារឱ្យសារព័ត៌មាននោះ ធ្វើការកែតម្រូវ និងឆ្លើយតបបំភ្លឺជុំវិញការផ្សាយដែលពាក់ព័ន្ធ។ ដូច្នេះ ប្រសិនបើ អ្នកស្រី ហូ បុប្ផា យល់ឃើញថា សារព័ត៌មាន CEN មានដាក់រូបភាពរបស់ ក្រុមហ៊ុនទេសចរណ៍ 2 World Travel Cambodia របស់អ្នកស្រី , អ្នកស្រី គួរណាស់តែធ្វើលិខិតពន្យល់អំពីហេតុផលផ្សេងៗ ដែលមិនពាក់ព័ន្ធនឹងរូបភាពក្នុងសាច់រឿងដែលផ្សាយនោះ មកកាន់ការិយាល័យនិពន្ធ ឬទីចាត់ការ របស់សារព័ត៌មាន CEN ដើម្បីអ្នកគ្រប់គ្រង គេចាត់នីតិវិធីការងារ ជូនអ្នកស្រី , ផ្ទុយទៅវិញ មិនគួរអ្នកស្រី ធ្វើការបែបត្រមាំងត្រមោក ទ្រគោះបោះបោកបែបនេះសោះ…! មិនបានអី នឹកឃើញដល់គុណបុណ្យ គ្រាដែលអ្នកស្រីមានគ្រោះអាសន្ន ហើយបាន CEN ជួយនោះផង !!!
CEN ធ្លាប់ផ្សាយដាស់តឿន ក្រើនរំលឹករួចមកហើយ ចំពោះស្ត្រីមួយចំនួន ឬស្ត្រីអ្នកជំនួញ ឬស្ត្រីអ្នកធ្វើការងារអ្វីមួយក៏ដោយ បើទំនេរខ្លាំង ឬបើអផ្សុកពេក សូមកុំទៅរពឹសមាត់ ឬខូចមាត់ និយាយដើមគេ ឬនិយាយបរិហារបង្កាច់កេរ្ដិ៍ នរណាម្នាក់ឱ្យសោះ ព្រោះវានឹងមានរឿងវែងឆ្ងាយ ជាពិសេសទទួលរងនូវបណ្ដឹងព្រហ្មទណ្ឌ ពីបទ ” បរិហារកេរ្ដិ៍ , ឬបរិហារបង្កាច់កេរ្ដិ៍អ្នកដទៃ ” នាំឱ្យរវល់ឡើងតុលាការ ប្រៀបដូចយករឿងអំពល់ទុក្ខដាក់ខ្លួន យ៉ាងដូច្នោះ។ នេះជាការជួយរំលឹកទេ សូមអ្នកស្រី ហូ បុប្ផា ឈ្មោះក្នុងហ្វេសប៊ុក Sothea HO ថៅកែក្រុមហ៊ុនទេសចរណ៍ 2 World Travel Cambodia ចេះគិតពិចារណាផង… ជាធម្មតា សេះកញ្ជ្រោលតែងទុកដាន… ណ្ហើយ ! ជូនអ្នកស្រី ហូ បុប្ផា ប៉ុណ្ណឹងចុះ !៕ រក្សាសិទ្ធដោយ៖CEN




















