Sunday, May 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ពោធសៀវភៅផែនទីជីវិត Life’s Map

ភ្នំពេញ ៖ លោកឧកញ៉ា ជា តុងហ៊ួរ ជាសហគ្រិនវ័យក្មេង និងជាអ្នកនិពន្ធវ័យក្មេងមួយរូបនៅកម្ពុជា បានថ្លែងថា សៀវភៅផែនទីជីវិត Life’s Map ជាសៀវភៅលេខ១ សៀវភៅមាស មានតែ១គត់ក្នុងប្រទេសកម្ពុជា ជាសៀវភៅជំនួយខួរក្បាលកម្រិតកំពូល ជាសៀវភៅគ្រប់គ្រងហិរញ្ញវត្ថុកម្រិតខ្ពស់ ជាសៀវភៅដែលមានឥទ្ធិពលបំផុត ជារ៉ាដាស្កេនខ្លួនឯង និងមនុស្សក្នុងសង្គម ជាទីប្រឹក្សាដ៏មានឥទ្ធិពលក្នុងការសម្រេចចិត្តនូវការស្ថានភាពលំបាកៗ ជាអាវក្រោះ ការពារហានិភ័យក្នុងប្រលូកក្នុងសង្គម និងចាញ់បោកជំនឿខុសឆ្នង។ លោកឧកញ៉ា

ក្នុងពិធីសម្ពោធសៀវភៅផែនទីជីវិត Life’s Map នាព្រឹកថ្ងៃទី២៥ខែឧសភាឆ្នាំ២០២៥ នៅអគារ L192 The RANA លោកឧកញ៉ា បានលើកឡើងបន្តទៀតថា សៀវភៅផែនទីជីវិតជាក្បួនតម្រារៀបចំផែនការជីវិតលម្អិតបំផុតនៅក្នុងឆ្នាំ 2025 ហេតុអ្វីបងប្អូនគួរតែមានផែនទីជីវិត នៅក្នុងដៃ។ ផែនទីជីវិតគឺជាខែលការពារជីវិតបងប្អូនទាំងអស់គ្នា ក្នុងការសម្រេចចិត្តនៅក្នុងស្ថានភាពលំបាកៗ ការពារហានិភ័យ ការពារជនខូច នៅក្នុងសង្គម ជាពិសេសផ្នត់គំនិតនៅក្នុងសៀវភៅមួយក្បាលនេះ គឺជាដាវអាជ្ញាសឹកដែលបងប្អូនត្រូវយកមកច្បាំងក្នុងសមរភូមិជីវិត។ សៀវភៅមួយក្បាលនេះ ជាសៀវភៅដែលប្រណិតបំផុត និងមានតែមួយគត់នៅក្នុងប្រទេសកម្ពុជា។ ជាសៀវភៅពណ៌សន្លឹកមាសនៅជុំវិញសៀវភៅទាំងអស់ ដែលមានកម្រាស់ទៅដល់ 599ទំព័រ។ ជាសៀវភៅពុំដែលធ្លាប់មានពីមុនទេ នៅក្នុងប្រទេសកម្ពុជា។ សៀវភៅមួយក្បាលនេះ គឺជាសៀវភៅនៃជីវិត ។ សៀវភៅមួយក្បាលនេះគឺជាទីប្រឹក្សាដ៏កំពូល។ សៀវភៅមួយក្បាលនេះជាសៀវភៅដែលពោរពេញទៅដោយថាមពល និងអាថ៌កំបាំងជាច្រើននិងផ្នត់គំនិតនៃការធ្វើជំនួញ។

លោកបានបន្តទៀតថា សៀវភៅនេះជាទីប្រឹក្សាដ៏មានឥទ្ធិពលម្នាក់ ក្នុងការផ្ដល់ជាយោបល់រាល់ការសម្រេចចិត្តលំបាកៗបំផុតក្នុងសង្គម នៅពេលណាបងប្អូនគាំងគំនិត គិតមិនចេញ នេះជាផែនទីជីវិតដ៏មានឥទ្ធិពលបំផុត ដែលបងប្អូនគួរតែមានសៀវភៅមួយក្បាលនេះ។ សៀវភៅមានតម្លៃ 39 ដុល្លារ ប៉ុន្តែខ្ញុំបានចំណាយថវិកាអស់ 35 ដុល្លារ ក្នុងការផលិតសៀវភៅដ៏ល្អឯកមួយនេះ។

លោកបានបន្តថា “គោលដៅដែលខ្ញុំ ចង់បាន គឺខ្ញុំចង់ឲ្យបងប្អូនមានសៀវភៅដែលល្អ ជួយដល់ផ្នត់គំនិត ជួយជីវិតបងប្អូនទាំងអស់គ្នា។ ជាអាហារបំប៉នខួរក្បាលដ៏មានឥទ្ធិពលបំផុត។ នេះជាសៀវភៅដ៏ល្អឯកដែលបងប្អូនគួរតែមានវានៅក្នុងដៃ។ ផែនទីជីវិត ជាសៀវភៅដែលជួយបងប្អូន កំណត់ផែនការជីវិតលម្អិតបំផុតមានតែមួយគត់នៅក្នុងប្រទេសកម្ពុជា”។

បើតាមលោកឧកញ៉ា, ” ប្រទេសជាតិយើងបានឆ្លងកាត់នៅសម័យសង្គ្រាម រហូតដល់យើងមានសន្តិភាព ហើយថ្ងៃនេះ ជាប្រវត្តិសាស្ត្រដែលយើងបានធ្វើកិច្ចការងារជាមួយអ្នកនិពន្ធដ៏មានវ័យចំណាស់ ហើយជាអ្នកនិពន្ធដែលល្បីជាងគេនៅស្រុកខ្មែរ ហើយនិយាយបានថាមានតែមួយគត់នៅក្នុងស្រុកខ្មែរ ហើយខ្ញុំបានសហការជាមួយគាត់ក្នុងការគោះរំលើងស្នាដៃពីបុរាណមកទាំងអស់។ បើខ្ញុំមិនធ្វើនៅពេលនេះ 10 , 20 ឆ្នាំទៅមុខទៀត សៀវភៅជាច្រើននឹងត្រូវបានកប់ទុកចោល។ នេះជាពេលវេលានៃប្រវត្តិសាស្ត្រ គាស់ស្នាដៃអ្នកនិពន្ធទាំងអស់ នៅក្នុងប្រទេសកម្ពុជា។ សៀវភៅរបស់គាត់មានប៉ុន្មានលានក្បាលក៏ដោយ ខ្ញុំត្រូវគាស់ចេញយកមកទាំងអស់ ហើយចាប់ផ្ដើមផលិតសៀវភៅនេះឡើងវិញ ដើម្បីរក្សាស្នាដៃចាស់ពីបុរាណ ដើម្បីរក្សានូវស្នាដៃប្រវត្តិសាស្ត្រកេដំណែល និងអ្វីៗគ្រប់បែបយ៉ាងនៅក្នុងប្រទេសកម្ពុជាត្រឡប់មកវិញ មិនតែប៉ុណ្ណោះថ្ងៃក្រោយយើងត្រូវបកប្រែជាភាសាបរទេស ដើម្បីយកទៅតម្កល់នូវបណ្ណាល័យជាតិ”។

“យើងចាប់ផ្ដើមបំផុសគំនិតនៃការអាន នៅពេលប្រជាជនយើងចាប់ផ្ដើមស្រឡាញ់សៀវភៅ។ នៅពេលដែលប្រជាជនយើងមានចំណេះដឹង បញ្ហាជាច្រើនទៀត នៅក្នុងសង្គមចាប់ផ្ដើមអន់ថយ ជាពិសេសទៀតប្រជាជនយើងនឹងមានភាពរីកចម្រើន។ យើងអាចប្រកួតប្រជែងជាមួយគេបាន ហើយបើសិនជាប្រជាជនយើងអត់មានចំណេះដឹង យើងពិបាកក្នុងការប្រកួតប្រជែងជាមួយគេ។ ចំណេះដឹង គឺជាទ្រព្យា ជាឫសនៃការចាប់ផ្ដើមធ្វើឲ្យរីកចម្រើននៅក្នុងជីវិត គ្រួសារនិងប្រទេសជាតិទាំងមូល។ នៅពេលដែលប្រជាជនយើងមានចំណេះដឹងច្រើន យើងរកស៊ីអ្វីមិនងាយចាញ់បោកគេទេ។ យើងធ្វើសកម្មភាពអ្វីមួយយើងដឹងថាអ្វីខុសអ្វីត្រូវ ព្រោះយើងមានបញ្ញា។ ឆ្លងកាត់ការអាន ឆ្លងកាត់ការគិតឆ្លងកាត់ការវិភាគនៅក្នុងសង្គម” លោកឧកញ៉ា ជា តុងហ៊ួរ បានបញ្ជាក់បែបនេះ។

ក្នុងឱកាសនោះដែរ លោកបណ្ឌិតទឹម ម៉ានី ដែលមានរហស្សនាមហៅថាស្នេរ បានថ្លែងយ៉ាងដូច្នេះថា ថ្ងៃនេះជាមោទកភាពដ៏អស្ចារ្យ នៅក្នុងឆាកជីវិតរបស់ខ្ញុំមិននឹកស្មានថាមានថ្ងៃនេះ ជាប្រវត្តិសាស្ត្រមួយដ៏ល្អបំផុត ដែលមានទិវាមួយគាស់រំលើងស្នាដៃកូនខ្មែរពីបុរាណនៃពិធីសម្ពោធសៀវភៅផែនទីជីវិត។ ហេតុអ្វីបានជាត្រូវមានដំណើរការនៃផែនទីជីវិត ព្រោះយើងត្រូវតែមានផែនទីជីវិត។ ម្នាក់ៗដែលកើតឡើងលើលោកនេះ ត្រូវការធ្វើដំណើរជីវិត ឆ្ពោះទៅរកភាពជោគជ័យ ភាពជោគជ័យតែយើងគួរធ្វើអ្វីខ្លះ។

លោកបណ្ឌិតបានថ្លែងទៀតថា លោកចាប់ផ្ដើមសរសេរសៀវភៅចាប់តាំងពីឆ្នាំ 1972 រហូតដល់បច្ចុប្បន្ននេះ សៀវភៅដែលនៅលើទីផ្សារមានជាង ៣៤១ ចំណងជើង។ ហើយដែលខ្ញុំរំភើបជាងគេនោះគឺអ្វីដែលមិននឹកស្មានថាសៀវភៅផែនទីជីវិតដល់ប្រណិតដ៏ល្អស្អះស្អាង ខ្ញុំមិននឹកស្មានដល់ខ្ញុំសរសេរសៀវភៅ 341 ចំណងជើងហើយ សៀវភៅទី 342 នេះគឺផែនទីជីវិតនេះ មិនមានទេនៅលើលោកនេះ ខ្ញុំហ៊ានសន្យា។ ខ្ញុំជាអ្នកនិពន្ធ។

លោកបណ្ឌិត បានលើកឡើងបន្តថា “ខ្ញុំសូមកោតសរសើរដល់កូនឧកញ៉ា ដែលខិតខំផលិតសៀវភៅនេះឡើង ហើយគាត់ក៏មិនចង់បានអ្វីនោះទេ។ លោកចំណាយដើមទុនច្រើនណាស់គឺចង់បានអ្វី គឺចង់ឱ្យបងប្អូនកូនខ្មែរយើងទទួលបាននូវការអំណាន។ អំណានគឺជាអ្វីគឺជាអំណាច អំណាចនាំមកនូវអ្វីនាំមកនូវការចេះដឹង ដូច្នេះពាក្យពេចន៍ទាំងឡាយ អត្ថន័យនិងអត្ថរោះ បានបង្កប់ទាំងអស់នៅក្នុងសៀវភៅផែនទីជីវិត។ ខ្ញុំយកបេះដូងខ្ញុំមកធានា”។

បើតាលោកបញ្ជាក់បន្ថែមទៀត , ផែនទីជីវិតគឺជាទិសដៅមួយដ៏ល្អបំផុត។ ម្នាក់ៗត្រូវតែមានគោលដៅជីវិតរបស់យើង ដូច្នេះយើងមិនត្រូវឱ្យពេលវេលាកន្លងផុតទៅដោយអសារបង់ ក៏ប៉ុន្តែយើងកាន់តែបរាជ័យ យើងកាន់តែតស៊ូ កាន់តែប្រឹងណាស់ មិនត្រូវបាក់ទឹកចិត្តជាដាច់ខាត។ ការបាក់ទឹកចិត្តនេះហើយ ធ្វើឲ្យយើងឆ្ពោះទៅរកកាន់ផ្លូវមរណៈ។ គ្រប់សកម្មភាព គ្រប់រឿងហេតុទាំងអស់ នៅក្នុងសៀវភៅដ៏ប្រណិតនេះ បានបង្កប់ជាមួយរឿងពិតរបស់កូនឧកញ៉ា រយៈពេល 15 ឆ្នាំ ដែលលោកខំសរសេរខំគិតនេះ។ មានទាំងអស់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×