រាជធានីភ្នំពេញ ៖ រសៀលថ្ងៃអាទិត្យ ទី២៥ ឧសភា ២០២៥សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៥-២៧ ខែឧសភា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ។
នេះជាការបន្តបេសកកម្មការទូតក្រៅប្រទេស ដើម្បីបន្តពង្រឹង ចំណងមិត្តភាពជាមួយប្រទេសក្នុងតំបន់អាស៊ាន ដោយពង្រីកនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ ក្រោមប្រធានបទ “បរិយាបន្ន និងចីរភាព” ដែលនឹងផ្តោតលើការជំរុញការកសាង សហគមន៍អាស៊ាន និងអនុម័តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី













