Sunday, May 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក អ៊ុក ម៉ៅ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន

ស្ទឹងត្រែង ៖ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះនៅវេលាម៉ោង១៣ និង៣០ នាទី លោក អ៊ុក ម៉ៅ ជាសកម្មជនព្រៃឈើ និងជាអ្នកកាសែតសហគមន៍ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន យោងតាមដីកាបង្គាប់ឱ្យដោះលែងលេខ ៤៤៧ ដបដ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ របស់សាលាដំបូងខេត្តស្ទឹងត្រែង ។

លោក អ៊ុក ម៉ៅ ត្រូវបានចាប់ខ្លួន ដោយអជ្ញាធរខេត្តស្ទឹងត្រែងចំនួន ៣នាក់ ដោយម្នាក់ស្លៀកពាក់ឯកសណ្ឋានជាកងរាជអាវុធហត្ថ និងពីរនាក់ទៀតក្នុងឯកសណ្ឋានស៊ីវិល ជាមួយនឹងរថយន្ត Lexus ពណ៍ស។ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១២ថ្ងៃត្រង់។ ក្រោយមកលោក ត្រូវបានជាប់ឃុំបណ្ដោះអាសន្ននៅពន្ធនាគារខេត្តស្ទឹងត្រែង ក្រោមបទចោទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទបរិហារកេរ្តិ៍ជាសាធារណៈ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×