រាជធានីភ្នំពេញ : ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ឧសភា ឆ្នាំ២០២៥ បានឲ្យដឹងថា នាពេលថ្មីៗនេះ មានការផ្សព្វផ្សាយជាមួយការបកស្រាយមូលបង្កាច់ខុសពីការពិត ពាក់ព័ន្ធលិខិតរបស់ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ព្រះរាជាណាចក្រ កម្ពុជា ប្រចាំប្រទេសជប៉ុន ផ្ញើជូនឯកឧត្តម SAKAGUCHI Naoto សមាជិកសភាជាន់ទាបជប៉ុន ជម្រាបជូនអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលអាចធ្វើឱ្យមានការយល់ច្រឡំលើខ្លឹមសារលិខិត របស់ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន។
អ្នកនាំពាក្យរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការបំភ្លឺដូចខាង ក្រោម៖
កម្ពុជាតែងតែវាយតម្លៃខ្ពស់ពីការជួយគាំទ្រពីសំណាក់ប្រជាជនជប៉ុនក្នុងរយៈកាលកន្លងមក ហើយទំនាក់ទំនងដ៏កក់ក្តៅ និងមានការវិវឌ្ឍទៅមុខជាវិជ្ជមានជានិច្ច បានធ្វើឱ្យប្រទេសទាំង ពីរសម្រេចបាននូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ រាជរដ្ឋាភិបាល និងប្រជាជន កម្ពុជា បានចាត់ទុកជប៉ុនជាមិត្តដែលមិនអាចខ្វះបាន ដែលជានិច្ចកាលបន្តផ្តល់ជំនួយគ្រប់ វិស័យដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។
លិខិតរបស់ឯកឧត្តមឯកអគ្គរាជទូត ទុយ រី ជូនសមាជិកសភាជប៉ុន SAKAGUCHI Naoto (លិខិតដើម និងអត្ថបទបកប្រែជាភាសាខ្មែរមានជូនភ្ជាប់) គឺជាការពន្យល់បកស្រាយបំភ្លឺ អំពីជំហរពីការពិតជាក់ស្តែងស្តីពីស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ហើយ និងជាសំណូមពរតាមបែបលក្ខណៈការទូត ដោយមិនមានបង្កប់នូវន័យគំរាមកំហែង និងប៉ះ
ពាល់ដល់កិត្តិយសរបស់ឯកឧត្តម SAKAGUCHI Naoto ទេ។ ដូចបញ្ជាក់ច្បាស់ហើយ នៅក្នុងលិខិតរបស់ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ផ្ញើជូនឯកឧត្តមតំណាងរាស្ត្រ SAKAGUCHI Naoto គឺមិនមានពាក្យណាមួយក្នុងលិខិត ការគំរាមកំហែងឡើយនេះ មានបង្កប់នូវការគំរាមកំហែងឡើយ ហើយលិខិតនេះត្រូវបានស្ថានទូតផ្ញើជូនឯកឧត្តម SAKAGUCHI Naoto តាមច្រកការទូត ដែលបង្ហាញយ៉ាងច្បាស់ពីការផ្តល់តម្លៃ និងការគោរពចំពោះឯកឧត្តម SAKAGUCHI Naoto។
ប៉ុន្តែ លិខិតបកស្រាយបំភ្លឺរបស់ឯកឧត្តមឯកអគ្គរាជទូត ទុយ រី ត្រូវបានជនអគតិមួយចំនួនតូចយកមកធ្វើអាជីវកម្មនយោបាយ បកប្រែបំផ្លើស ធ្វើឱ្យមានការយល់ច្រឡំថា ឯកឧត្តម ទុយ រី បានគំរាមកំហែងសមាជិកសភាជប៉ុន។ នេះជាចេតនាមួលបង្កាច់ និងបំណងបង្អួច កេរ្តិ៍ឈ្មោះប្រទេសកម្ពុជាយ៉ាងច្បាស់ និងបង្កឱ្យមានការយល់ច្រឡំពីសំណាក់ជនមួយចំនួនតូច ដែលចង់បំផ្លាញទំនាក់ទំនងល្អ និងកក់ក្តៅកម្ពុជា-ជប៉ុន ហើយដែលនៅដំណាច់ខែ ឧសភានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីនឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញ ទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុន ។
ជាថ្មីម្តងទៀត កម្ពុជាវាយតម្លៃខ្ពស់ចំពោះមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង ប្រទេសទាំងពីរ ហើយកម្ពុជាតាំងចិត្តធ្វើការដោយការគោរពគ្នាទៅវិញទៅមកជាមួយជប៉ុន ក្នុងការដោះស្រាយការព្រួយបារម្ភណាមួយ ដែលអាចប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសទាំងពីរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី










