Wednesday, May 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ ធ្វើការណែនាំ លោកគ្រូភ្នំគូលេន បញ្ឈប់ការបង្ហោះ និងលុបវីដេអូ រូបថតសកម្មភាពប្រោះព្រំ ស្រោចទឹក ព្យាបាលជំងឺ ប្រសិទ្ធីមន្តគាថា ការដើរបិណ្ឌបាតដោយស្លៀកដណ្ដប់ គ្រងសំពត់បែបអ្នកបួស

ភ្នំពេញ ៖ នៅរសៀលថ្ងៃអាទិត្យ ទី២៥ ខែឧសភា ឆ្នាំ២០២៥ លោក ទេព គង្គា ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ បានសហការជាមួយ ស្ថាប័ពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខ ចុះធ្វើការណែនាំ លោក ថោង សុខុម ហៅលោកគ្រូភ្នំគូលេន ជុំវិញការបង្ហោះវីដេអូសកម្មភាព និងរូបភាពធ្វើឱ្យប៉ះពាល់ដល់សង្គម នៅតាមបណ្ដាញសង្គមនានា ដោយបានធ្វើកិច្ចសន្យាបញ្ឈប់ការបង្ហោះ និងលុបវីដេអូ រូបថតសកម្មភាពផ្សេងៗ មានការប្រោះព្រំ ស្រោចទឹក ព្យាបាលជំងឺ ប្រសិទ្ធីមន្តគាថា ការដើរបិណ្ឌបាតដោយស្លៀកដណ្ដប់ គ្រងសំពត់បែបអ្នកបួសព្រះពុទ្ធសាសនា ជាដើម ទាំងចាស់ ទាំងថ្មីចេញពីប្រព័ន្ធបណ្ដាញសង្គមទាំងអស់។

លោក ទេព គង្គា ក្នុងនាមប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ បានធ្វើការ ណែនាំ ដោយយោងទៅលើច្បាប់ស្តីអំពីសិទ្ធិសេរីភាព និងការធ្វើសកម្មភាពគោរពប្រតិបត្តិជំនឿសាសនានៅព្រះ រាជាណាចក្រកម្ពុជា គោលការណ៍ណែនាំរបស់ក្រសួងធម្មការនិងសាសនា ជាពិសេសប្រសាសន៍ណែនាំដោយ ផ្ទាល់ពី ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ដល់លោក ថោង សុខុម ហៅលោក គ្រូភ្នំគូលេន ការធ្វើសកម្មភាពគោរពជំនឿកុំឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ តថភាពសង្គម និង សាសនាដទៃ។

បន្ទាប់មក លោក ថោង សុខុម បានឆ្លើយតប និងបញ្ជាក់ដូចខាងក្រោម៖

-លោកពិតជាបានបង្ហោះវីដេអូ និងរូបភាពសកម្មភាពព្យាបាលជំងឺ ប្រោះព្រំ ស្រោចទឹក ប្រសិទ្ធីមន្ត គាថាជាដើម លើប្រព័ន្ធបណ្តាញសង្គមពិតមែន ដោយរូបភាពសកម្មភាពទាំងអស់នោះភាគច្រើនជារូបភាព ចាស់ៗដែលកូនសិស្ស និងអ្នកលេងបណ្តាញសង្គមបានចែករំលែកតៗគ្នា និងខ្លះទៀតបានយកទៅផុស្តិ៍ ឡើងវិញក្នុងន័យវាយប្រហារថែមទៀត។

-លោកឯកភាពយល់ព្រម តាមការណែនាំរបស់លោកប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ នឹងលុបវីដេអូ និងរូបភាពដែលបានបង្ហោះលើបណ្តាញសង្គមទាំង អស់ចេញ។

-បញ្ឈប់ការបង្ហោះវីដេអូ រូបភាពសកម្មភាពនៅលើប្រព័ន្ធបណ្តាញសង្គម (Facebook, Instagram, TikTok, Telegram, Whatsup, Cool App ។ល។) ចាប់ពីពេលនេះតទៅ។

-សូមអំពាវនាវដល់បងប្អូនអ្នកគាំទ្រ និងអ្នកលេងបណ្តាញសង្គមទាំងអស់ សូមបញ្ឈប់យករូបភាព របស់ខ្ញុំបាទ ទាំងចាស់ ទាំងថ្មី ទៅបង្ហោះចែកចាយតាមបណ្តាញសង្គមបន្តតទៅទៀត និងសូមបងប្អូនអ្នក លេងបណ្តាញសង្គមទាំងអស់ លុបវីដេអូ និងរូបភាពដែលបានបង្ហោះទាំងចាស់ ទាំងថ្មីចេញ។

-ប្រសិនបើបងប្អូនអ្នកលេងបណ្តាញសង្គម នៅតែបន្តចែកចាយ និងបង្ហោះវីដេអូ រូបភាពរបស់ខ្ញុំ បាទបន្តទៅទៀតនោះ ខ្ញុំបាទមិនទទួលខុសត្រូវនោះទេ ហើយបងប្អូននឹងត្រូវប្រឈមមុខចំពោះមុខច្បាប់ជា ធរមានដោយខ្លួនឯង។

-ដើម្បីជាសក្ខីភាព ខ្ញុំបាទសូមធ្វើកិច្ចសន្យា ផ្តិតមេដៃចំពោះមុខលោកប្រធានមន្ទីរធម្មការរាជធានី ភ្នំពេញ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×