សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ មានព្រះសង្ឃជាង១០អង្គ និងយាយជី២នាក់ គង់នៅវត្តចន្ទគីរី ស្ថិតនៅឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប បានពុលផ្សិតក្រោយពីដកផ្សិតឬស្សីមកធ្វើចង្ហាន់ថ្ងៃត្រង់ ។
ប្រភពដដែលបន្តថា ព្រះសង្ឃគង់នៅវត្តខាងលើបានឃើញផ្សិតឬស្សីដុះល្អ ក៏ដកយកទៅអោយយាយៗធ្វើចង្ហាន់ថ្ងៃត្រង់។ បន្ទាប់ពីឆាន់រួចព្រះសង្ឃជាង១០អង្គចាប់ផ្តើមមានអាការៈក្អួតចង្អោ បន្ទាប់មកក៏ដឹកទៅព្យាបាលនៅមណ្ឌលសុខភាព ។
គ្រូពេទ្យនៃមណ្ឌលសុខភាពបានជួយសង្គ្រោះ រហូលមកដល់ល្ងាចថ្ងៃដ៏ដែលព្រះសង្ឃទាំងនេះបានធូរស្រាល និងវិលទៅវត្តវិញជិតអស់ហើយ។ តាមការសន្និដ្ឋារបស់អាជ្ញាធរ និងគ្រូពេទ្យ គឺបណ្តាលមកពីពុលផ្សិតឬស្សី ៕ រក្សាសិទ្ធដោយ៖សុទ្ធលី


