Thursday, May 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងរៀបចំដែនដី នឹងចាប់ផ្តើមបញ្ចេញនូវបណ្ណកម្មសិទ្ធដែលទទួលបានការលើកលែងពន្ធប្រថាប់ត្រា (ពន្ធសូន្យ) ប្រមាណ ៨០ម៉ឺនក្បាលដី ជូនបងប្អូនប្រជាពលរដ្ឋ

ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានថ្លែងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអគ្គនាយកដ្ឋានពន្ធដារ បានចាប់ផ្តើមចែករំលែកទិន្នន័យព័ត៌មានទៅវិញទៅមក ដើម្បីបុព្វហេតុក្នុងការគ្រប់គ្រងចំណូលសារពើពន្ធរបស់រដ្ឋ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈរដ្ឋបាលរាជធានី-ខេត្ត និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី នឹងចាប់ផ្តើមបញ្ចេញនូវបណ្ណកម្មសិទ្ធដែលទទួលបានការលើកលែងពន្ធប្រថាប់ត្រា (ពន្ធសូន្យ) ប្រមាណ ៨០ម៉ឺនក្បាលដី ជូនបងប្អូនប្រជាពលរដ្ឋពីថ្ងៃនេះតទៅ។

នាព្រឹកថ្ងៃអង្គារ ១ កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំកិច្ចប្រជុំរវាងអង្គភាពរដ្ឋបាលសារពើពន្ធ និងរដ្ឋបាលសុរិយោដី ដើម្បីជំរុញការអនុវត្តនីតិវិធីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងការចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអគ្គនាយកដ្ឋានពន្ធដារ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×