Tuesday, June 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួបក្រុមបេសកកម្មពាណិជ្ជកម្ម ប្រទេសកាណាដា

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យ លោក Ponora Ang ដៃគូ និងជាសហប្រធានក្រុមអាស៊ីប៉ាស៊ីហ្វិក Fasken Martineau DuMoulin LLP (Fasken) និងក្រុមបេសកកម្មពាណិជ្ជកម្មកាណាដាប្រចាំកម្ពុជា ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ ដោយមានការចូលរួមពី ឯកឧត្តម ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ នាទីស្តីការក្រសួង នារសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥។

ជំនួបនេះធ្វើឡើងក្នុងគោលបំណង ដើម្បីស្វែងរកការវិនិយោគពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកាណាដា ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួង និងក្រុមបេសកកម្មពាណិជ្ជកម្ម ប្រទេសកាណាដា ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន៕រក្សាសិទ្ធដោយ៖សុទ្ធលី

×