Thursday, June 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ស្នើ-ជំរុញឱ្យក្រុមហ៊ុនជប៉ុន ជាង១០០ មកវិនិយោគនៅកម្ពុជា លើបច្ចេកវិទ្យាឌីជីថល ! 

ភ្នំពេញ ៖ ឆ្លៀតឱកាសជួបជាមួយប្រធាន-តំណាងក្រុមហ៊ុនជប៉ុនជាងរយក្រុមហ៊ុន-សហគ្រាសនោះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានផ្សព្វផ្សាយអំពីឱកាសវិនិយោគនៅកម្ពុជា លើវិស័យប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងជំរុញការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH ព្រោះកម្ពុជាមានសួនឌីជីថល។

ការជំរុញបែបនេះរបស់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើឡើងនៅថ្ងៃទី១-២ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញដឹកនាំគណៈប្រតិភូ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ប្រមាណ ១៣៥ក្រុមហ៊ុន នៅទីក្រុងតូក្យូ និងទីក្រុងអូសាកា ប្រទេសជប៉ុន ក្រោមការសម្របសម្រួលរៀបចំដោយ សមាគមកម្ពុជា-ជប៉ុន និងក្រុមហ៊ុន Next Make របស់ជប៉ុន។

ការជំរុញ និងការជួបពិភាក្សា គឺដើម្បីពង្រឹងការអនុវត្តកម្មវិធី Japanese IT Pathway ប្រកបដោយជោគជ័យ, ហើយក៏ជាការស្នើឱ្យក្រុមហ៊ុនទាំងនេះ ធ្វើជាជាដៃគូក្នុងការទទួលយកនិស្សិតកម្ពុជា ដែលបានបញ្ចប់ការសិក្សាក្រោម កម្មវិធី Japanese IT Pathway មកបម្រើការនៅប្រទេសជប៉ុនផងដែរ។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា កម្មវិធី Japanese IT Pathway គឺជាកម្មវិធីមួយរៀបចំឡើងក្រោមកិច្ចសម្របសម្រួលរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាមួយក្រុមហ៊ុន Next Make ដើម្បីផ្តល់ឱកាសឱ្យនិស្សិតកម្ពុជាអាចបំពេញការងារនៅប្រទេសជប៉ុនក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។

តាមរយៈកម្មវិធីនេះ និស្សិតឆ្នាំទី៣ និងទី៤ ត្រូវទទួលការបណ្តុះបណ្តាលភាសាជប៉ុន និងជំនាញបច្ចេកវិទ្យាឌីជីថល ហើយបន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យ និស្សិត នឹងមានឱកាសទទួលបានការងារនៅក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនានានៅប្រទេសជប៉ុន, ហើយបើបានមកបណ្ដាក់ទុនលើវិស័យប្រព័ន្ធបច្ចេកវិទ្យាជាតិឌីជីថលនៅកម្ពុជា រឹងរឹតតែធ្វើឱ្យកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងផ្នែកបច្ចេកវិទ្យាឌីជីថល កាន់តែល្អប្រសើរថែមទៀត៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN

×