Sunday, June 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំណើរទស្សនកិច្ចរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ស្វែងយល់ ផ្លាស់ប្ដូរទស្សនៈ ផ្សព្វផ្សាយកាលានុវត្តភាពទេសចរណ៍កម្ពុជា នៅសាធារណរដ្ឋកូរ៉េ !

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញធ្វើទស្សនកិច្ចស្វែងយល់ពី មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ និងបានពិភាក្សាជាមួយធុរកិច្ចជនជាច្រើនរូប ផ្លាស់ប្តូរទស្សនៈឱ្យកាន់តែស៊ីជម្រៅលើគម្រោងសហប្រតិបត្តិការទេសចរណ៍ជាមួយគ្នាថ្មីៗបន្ថែមទៀតក្នុងឆ្នាំនេះ។

ជួបជាមួយ លោក Kim Jae Shin អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ASEAN-Korea Center (AKC) ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងលើកឡើងឱ្យ មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជាឱ្យបានទូលំទូលាយដល់ប្រជាជន និងវិនិយោគិនកូរ៉េ មកធ្វើទេសចរណ៍ និងបណ្តាក់ទុនវិនិយោគឱ្យបានកាន់តែច្រើនបន្ថែមទៀត។

ជាមួយនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោកអគ្គលេខាធិការ រដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលតែងតែជួយជ្រោមជ្រែង និងគាំទ្រដល់រដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជារហូតមក ដូចដែលបានបន្សល់ទុកនូវសមិទ្ធិផលប្រកបដោយផ្លែផ្កា និងជាក់ស្តែងដូចសព្វថ្ងៃ និងស្នើសុំឱ្យបន្តជួយគាំទ្រដល់ទេសចរណ៍កម្ពុជាបន្តទៀត។

លុះមកដល់ព្រឹក ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ត្រូវបានគោរពអញ្ជើញជាគណៈអធិបតីចូលរួមក្នុងកម្មវិធីកាត់ខ្សែបូ បើកសម្ពោធជាផ្លូវការពិពរណ៍អន្តរជាតិសេអ៊ូល លើកទី៤០ និងសន្និសីទឧស្សហកម្មទេសចរណ៍ពិភពលោក លើកទី៤ នៅរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ ដែលមានការចូលរួមពីប្រទេសជាង៤០ ពីគ្រប់ទ្វីប ស្តង់ពិព័រណ៌ចំនួន៥០០ , អ្នកលក់ចំនួន ៧៥០ក្រុមហ៊ុន និងអ្នកទិញចំនួន៨០០ក្រុមហ៊ុន , ហើយក្រសួងទេសចរណ៍ ក៏បានចូលរួមដោយរៀបចំពន្លាផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ពិភពលោក ជាពិសេសប្រជាជនកូរ៉េ ដើម្បីមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើនឡើង៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN

×