Saturday, June 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

 រាជធានីភ្នំពេញ នឹងជួយជំរុញឲ្យក្រុមហ៊ុន និងអ្នកវិនិយោគកូរ៉េ មកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ឲ្យកាន់តែច្រើនថែមទៀត

ភ្នំពេញ ៖ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ និងឯកឧត្ដមអភិបាលខេត្តចូឡាណាំដូ ជួបពិភាក្សាគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដោះស្រាយបញ្ហាកង្វះកំលាំងពលកម្ម ក្នុងវិស័យកសិកម្មនៅសាធារណរដ្ឋកូរ៉េ ក្នុងនោ៖បានពិភាក្សា ការងារចងសម្ព័ន្ធ មេត្រីភាព រវាងរាជធានីភ្នំពេញ និងទីក្រុង នៃខេត្តJeollanam-do និង ការងារពាក់ព័ន្ធមួយចំនួន ។

ក្នុងជំនួបសំដែងការគួសមរវាងឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយឯកឧត្តមគីម យ៉ុងរុក Kim Yung rokអភិបាលខេត្ត
Jeollannam .do សាធារណៈរដ្ឋកូរ៉េធ្វើឡើងនារសៀលថ្ងៃទី១២មិថុនា ២០២៥នេះនៅសាលារាជធានីភ្នំពេញ។

ឯកឧត្តមឃួង ស្រេង បានជំរាបជូនភ្ញៀវពីការវិវឌ្ឍន៏រីកចំរើនរបស់រាជធានីភ្នំពេញក្រោមការដឹកនាំដ៏ឈ្លៀសវៃ ស្វាហាប់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានធ្វើឧ្យរាជធានីភ្នំពេញមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យនឹងទទួលបានការកោតសរសើរ និងអបអរសាទរពីកំរិតជាតិនិងអន្តរជាតិក្រោយកម្ពុជាចេញផុតពី របបប្រល័យពូជសាសន៍ប៉ុលពត។ ឯកឧត្តមឃួង ស្រេង ក៏បានជម្រាបជូនឯកឧត្តមគីម យ៉ុងរុក Kim Yung rokថា លោកធ្លាប់ជាវិស្វករកប៉ាលដែរ។

ឯកឧត្តមឃួង ស្រេង បានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្តJeollanam do ក៏ដូចសាធារណៈរដ្ឋកូរ៉េទាំងមូលដែល បានទទួលយកពលករកម្ពុជាទៅធ្វើការនៅប្រទេសកូរ៉េជាង៤៦០០០នាក់។ នាឱកាសនោះ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានថ្លែងអបអរសាទរឯកឧត្តម Lee Jae myung ដែលទើបបានជាប់ឆ្នោតជាប្រធានាធិបតីថ្មីនៃសាធារណៈកូរ៉េហើយសង្ឃឹមថា៖ តាមរយៈដំណើរទស្សនៈកិច្ចរបស់ឯកឧត្តមអភិបាលខេត្តJeollanam do  រាជធានីភ្នំពេញនាពេលនេះនឹងជួយជំរុញឲ្យក្រុមហ៊ុន និងអ្នកវិនិយោគកូរ៉េ មកបណ្តាក់ទុនរកស៊ីនៅកម្ពុជាឲ្យកាន់តែច្រើនថែមទៀត នៅពេលកម្ពុជាមានច្បាប់វិនិយោគ  ប្រកបដោយការអនុគ្រោះ។ ជាការឆ្លើយតបឯកឧត្តមគីម យ៉ុងរុក Kim yung rok មានប្រសាសន៍កោតសរសើរ  ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីពិតជាបានខិតខំអភិវឌ្ឍន៍រាជធានីភ្នំពេញឲ្យរីកចំរើនលឿន និងឆាប់រហ័ស។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ លើកឡើងថា៖ នឹងសុំទៅរាជរដ្ឋាភិបាលដើម្បីចងសម្ពន្ធ័មេត្រីភាពរវាងរាជធានីភ្នំពេញ និងខេត្តJeollanam do បន្ថែម លើទីក្រុងចំនួន៣របស់ប្រទេសកូរ៉េខាងត្បូងរួចហើយ ដើម្បីរិតចំណងសាមគ្គីភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងទីក្រុងទាំងពីរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×