Tuesday, June 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌូនេស៊ី លើកឡើងថា ព្រឹត្តិការណ៍សួស្តីឥណ្ឌូនេស៊ី ២០២៥ និងពង្រីកទំហំពាណិជ្ជកម្ម រវាងកម្ពុជា និងឥណ្ឌូនេស៊ី ថែមទៀត

ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី លោក សានតូ ដាម៉ូ ស៊ូម៉ាតូ (Santo Darmosumarto) បញ្ជាក់អំពីកិច្ចសហប្រតិបត្តិការចែកចាយឱសថនៅទីផ្សារកម្ពុជា ថា  ពិធីសម្ពោធព្រឹត្តការណ៍ សួស្តីឥណ្ឌូនេស៊ី ២០២៥ មានគោលបំណងជាស្មារតីនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការចែកចាយឱសថរបស់ឥណ្ឌូនេស៊ីនៅលើទីផ្សារកម្ពុជា ដែលជាការចូលរួមចំណែកការពារសុខភាពប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ពិធីសម្ពោធព្រឹត្តការណ៍ សួស្តីឥណ្ឌូនេស៊ី ២០២៥ ជាផ្លូវការ ត្រូវបានធ្វើឡើងរយៈពេលពីរថ្ងៃ គឺ ថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ ពិធីនេះ រៀបចំដោយ ស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជា សហការជាមួយ ក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើ វិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងការចែកចាយលើផលិតផលឱសថរបស់ឥណ្ឌូនេស៊ី។

ពិធីដែលធ្វើឡើងក្រោមអធិបតីភាព លោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក សានតូ ដាម៉ូ ស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា គោលបំណងបើកឱកាសសម្រាប់ការគាំទ្ររបស់ឥណ្ឌូនេស៊ីទៅវិស័យអាទិភាពដែលរដ្ឋាភិបាលកម្ពុជា ដាក់ចេញ ដូចជាការថែទាំសុខភាព និងការអប់រំ។ ព្រឹត្តិការណ៍នេះ មានការពិភាក្សាស្វែងរកឱកាសសម្រាប់ផលិតផលឱសថរបស់ប្រទេសឥណ្ឌូនេស៊ី ដើម្បីគាំទ្រដល់ប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសកម្ពុជា ក៏ដូចជាកម្មវិធីជជែកពិភាក្សាស្តីពីការអប់រំផងដែរ។

ភាគីទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី សុទ្ធតែរំពឹងថា ព្រឹត្តិការណ៍មួយនេះ ” សួស្តីឥណ្ឌូនេស៊ី ២០២៥ ” នឹងពង្រឹងពង្រីក ទំហំពាណិជ្ជកម្ម កម្ពុជា-ឥណ្ឌូនេស៊ី ឱ្យលើសពី ១ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ នេះ ហើយនឹងដើរតួយ៉ាងសំខាន់ក្នុងការជួយឲ្យប្រទេសទាំងពីរសម្រេចបាននូវគគោលដៅពាណិជ្ជកម្ម-សេដ្ឋកិច្ច៕ ពិសិដ្ឋ CEN

×