Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងការងារ ចុះ​ពិនិត្យ​មើល​មណ្ឌល​​សំចត​​ដែល​ជា​កន្លែង​ផ្តល់​ព័ត៌មាន​ពី​ឱកាសការងារ និងការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ នៅ​តាម​ច្រកព្រំដែន​កម្ពុជា-ថៃ

ភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​មណ្ឌល​​សំចត​​ដែល​ជា​កន្លែង​ផ្តល់​ព័ត៌មាន​ពី​ឱកាសការងារ និងការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ នៅ​តាម​ច្រកព្រំដែន​កម្ពុជា-ថៃ​ដែល​ជាយន្តការ​ត្រៀម​របស់​ក្រសួង​ក្នុង​ការ​ទទួល​បងប្អូន​ប្រជាពលរដ្ឋ និងពលករខ្មែរ​ដែល​មាន​បំណង​វិល​ត្រឡប់​មក​ស្រុក​កំណើតវិញ។

ក្នុង​នោះ​ក៏​មាន​ការ​ទទួលស្វាគមន៍ និងអមដំណើរ​ដោយ​ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ​គណៈអភិបាល​ខេត្តបន្ទាយមានជ័យ អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ព្រមទាំង​ថ្នាក់​ដឹកនាំ និង​មន្ត្រីរាជការ​ជា​ច្រើនរូបទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×