ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅទីស្តីការក្រសួង។ កិច្ចប្រជុំនេះ មានគោលបំណង៖ ១) ធ្វើបច្ចុប្បន្នភាពការងារត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និង ២) បច្ចុប្បន្នភាពការងាររបស់លេខាធិការដ្ឋាន និងអនុគណៈកម្មការទាំង៦៕ រក្សាសិទ្ធដោយ៖សុទ្ធលី





