Tuesday, June 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដាក់ចេញ ក្រុមគ្រូពេទ្យគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងគុណភាព ប្រសិទ្ធភាព យកចិត្តទុកដាក់ ព្យាបាល មើលថែទាំ ប្រជាពលរដ្ឋដែលចល័តទី ជាពិសេសនៅតំបន់ព្រំដែន ដោយត្រៀមស្បៀងអាហារ ឱសថ ទឹកស្អាត មុង ក្រមា និងសម្ភារ:បរិក្ខារ !

ភ្នំពេញ ៖ ស្របពេលវិបត្តិនយោបាយរវាងកម្ពុជា-ថៃ ចាប់ផ្ដើមមានភាពតានតឹងដោយសារតែទាហានថៃរំកិលកងទ័ពឈ្លានពានមកលើទឹកដីកម្ពុជានៅឯបន្ទាត់ព្រំដែន ធ្វើឱ្យប្រជាពលរដ្ឋមានការច្របូកច្របល់ ផ្លូវចិត្ត ផ្លូវអារម្មណ៍ និងផ្លូវកាយ, លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងទៅកាន់ក្រុមមន្ដ្រី-បុគ្គលិកសុខាភិបាល ពិសេសមន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត ត្រូវពង្រឹងគុណភាព ប្រសិទ្ធភាព ថែទាំសុខភាពជូនប្រជាជន ជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែន ដើម្បីពួកគេមានសុខភាពល្អ មានលំនឹងនៃការរស់នៅប្រចាំថ្ងៃ។

ក្នុងកិច្ចប្រជុំពង្រឹងគុណភាពនៃការបម្រើសេវាសុខាភិបាល នៅគ្រប់កម្រិតមណ្ឌលសុខភាព ដល់មន្ទីរពេទ្យជាតិ ខេត្ត ស្រុក ធ្វើឡើងតាមរយ:ប្រព័ន្ធ Zoom នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥, លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំ ក៏ដូចជាការដាក់ចេញ ដល់ថ្នាក់ដឹកនាំក្រសួង មន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត ត្រូវត្រៀមលក្ខណៈឱ្យបានល្អ ដូចជា ÷
– ត្រូវរៀបចំផែនការ និងសហការជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ ដើម្បីធានាឱ្យបានសេវាថែទាំសុខភាពសាធារណៈ ជូនប្រជាពលរដ្ឋ ជាពិសេសនៅតាមតំបន់ព្រំដែន ប្រកបដោយគុណភាព ប្រសិទ្ធភាព និងសមធម៌ ,
– ត្រៀមលក្ខណៈក្នុងការគាំទ្រដល់ប្រជាពលរដ្ឋ ដែលត្រូវធ្វើការចល័តទីតាំង ទៅទីកន្លែងមានសុវត្ថិភាព ដោយត្រៀមរៀបចំនូវស្បៀងអាហារ ឱសថ ទឹកស្អាត មុង ក្រមា និងសម្ភារ ឱសថប្រើប្រាស់សំខាន់ ជាពិសេសជំងឺឆ្លងផ្សេងៗ ,
– ត្រូវពង្រឹង និងយកចិត្តទុកដាក់បន្ថែមទៀត នូវការបម្រើសេវាពិនិត្យ និងព្យាបាល នៅតាមមន្ទីរពេទ្យខេត្ត រាប់តាំងពីមណ្ឌលសុខទៀតឡើង រហូតដល់មន្ទីរពេទ្យបង្អែកស្រុក រាជធានី-ខេត្ត និងមន្ទីរពេទ្យជាតិ ជាពិសេស ពិនិត្យមើលថែទាំបម្រើសេវាព្យាបាលនៅតាមតំបន់ព្រំដែន៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN

×