Tuesday, June 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីឃាតកម្ម ឪពុកមាញៀនថ្នាំ សម្លាប់ក្មេងប្រុស ១នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន

ខេត្តបន្ទាយមានជ័យ ៖ សាហាវណាស់! មានករណីឃាតកម្មលើក្មេងប្រុសអាយុ ៦ឆ្នាំម្នាក់ ដោយឃាតក បានប្រើកាំបិតផ្ទាក់កាត់ក្បាលយកទៅកប់ក្នុងដី ក្បែរជម្រុកស្រូវក្រោយផ្ទះ នៅយប់រំលងអាធ្រាត្រថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅភូមិគោកធំ ឃុំបុស្បា ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ក្រោយកើតហេតុ ប្រជាពលរដ្ឋ សហការជាមួយកម្លាំងនគរបាល ឃាត់ខ្លួនបុរសម្នាក់ ដែលគេសង្ស័យពាក់ព័ន្ធករណីឃាតកម្មនេះ។

នៅវេលាម៉ោង ២២:៥០ នាទី ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានទទួលព័ត៌មាន ករណីខាងលើស្ថិតនៅភូមិគោកធំ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ករណីឃាតកម្ម បង្កឡើងដោយជនសង្ស័យ ឈ្មោះ ឈិម គឹមឈាក់ អាយុ៣១ឆ្នាំ ត្រូវជាឳពុកមារ ជនរងគ្រោះ រស់នៅភូមិគោកធំ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

មូលហេតុដែលជនសង្ស័យសម្លាប់ជនរងគ្រោះ ដោយសារជនរងគ្រោះដែលជាក្មេងអាយុទើប៦ឆ្នាំ បានជេរជនសង្ស័យ ពេលនោះជនសង្ស័យក៏ខឹងបានយកកាំបិតខ្វែវប្រវែងប្រហែល ១,៥០ម៉ែត្រ ដេញកាប់ចំនួន១កាំបិតត្រូវករ បណ្តាលឱ្យដាច់ក្បាលចេញពីខ្លួន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានចាប់ខ្លួនបញ្ជូនទៅអនុវត្តច្បាប់ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×