Tuesday, June 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាយរឹទ្ធិជាតិកម្ពុជា ធ្វើសកម្មភាពដើម្បីរួមចំណែកក្នុងការអភិវឌ្ឍកុមារ និងយុវជន ឱ្យមានសក្តានុពលពេញលេញ ឱ្យក្លាយទៅជាពលរដ្ឋល្អ មានការទទួលខុសត្រូវ

រាជធានីភ្នំពេញ ៖ រសៀលថ្ងៃអង្គារ ទី១៧ មិថុនា ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយលោកជំទាវបណ្ឌិតពេជ ចន្ទមុនី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមបិទមហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កាយរឹទ្ធិជាតិកម្ពុជា គឺជាអង្គការអប់រំស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន មិនធ្វើនយោបាយ និងមិនរើសអើង ដោយធ្វើសកម្មភាពដើម្បីរួមចំណែកក្នុងការអភិវឌ្ឍកុមារ និងយុវជន ឱ្យមានសក្តានុពលពេញលេញ ឱ្យក្លាយទៅជាពលរដ្ឋល្អ មានការទទួលខុសត្រូវ ។ ចលនាកាយរឹទ្ធិជាតិកម្ពុជាបានចាប់ផ្តើមតាំងពីអំឡុងឆ្នាំ១៩៣៤ ប៉ុន្តែដោយសារតែកត្តាប្រែប្រួលនយោបាយ និងសង្គ្រាម បានបង្អាក់សកម្មភាពកាយរឹទ្ធិជាតិកម្ពុជាមិនអាចដំណើរការបាន ។ ក្រោមគំនិតផ្តួចផ្តើមជាថ្មីរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កាយរឹទ្ធិជាតិកម្ពុជា ត្រូវបានបង្កើតឡើងវិញតាមរយៈមហាសន្និបាតលើកទី១ នៅ ថ្ងៃទី២៦-២៧ ខែមេសា ឆ្នាំ២០០៦ និងបានទទួលស្គាល់ជាសមាជិកពេញសិទ្ធិរបស់អង្គការពិភពលោកនៃចលនាកាយរឹទ្ធិ នៅថ្ងៃ១ ខែកក្កដា ឆ្នាំ២០០៨ ។

មកដល់ពេលនេះ កាយរឹទិ្ធជាតិកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាអាទិ៍ការកសាងបាននូវកំណើនសមាជិកភាពក្នុងស្រទាប់កុមារ និងយុវជន ទាំងនៅក្នុងគ្រឹះស្ថានសិក្សាសាធារណៈ ឯកជន និងសហគមន៍គ្រប់មជ្ឈដ្ឋាន ដែលមានសមាជិករហូតជិត២០ម៉ឺននាក់ទូទាំងប្រទេស ។ តាមរយៈ កំណើនសមាជិកនេះ ពិតជាអាចបញ្ជាក់បានថា កាយរឹទិ្ធជាតិកម្ពុជា គឺជាអង្គការចាត់តាំងយុវជនដ៏សកម្មមួយ ដែលមានគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងកម្មវិធីច្បាស់លាស់ ដែលឆ្លើយតបទៅនឹងតម្រូវការរបស់កុមារនិងយុវជន និងសង្គមជាតិ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×