Wednesday, June 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការ ក្រោយកាប់ក្មួយប្រុសបង្កើតខ្លួនដាច់ក្បាលស្លាប់នៅស្រុកព្រះនេត្រព្រះ

បន្ទាយមានជ័យ: ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកព្រះនេត្រព្រះ ធ្វើការឃាត់ខ្លួន បញ្ជូនទៅតុលាការ ក្រោយពីធ្វើសកម្មភាពកាប់សម្លាប់ក្មួយបង្កើតអាយុ៦ឆ្នាំដាច់ក្បាលបណ្តាលឲ្យស្លាប់បាត់បង់ជីវិត ព្រោះតែទំនាស់ពាក្យសម្តី កាលពីថ្ងៃទី១៦-០៦-២០២៥ ម៉ោង១៧:៣០នាទី នៅភូមិគោកធំ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ នគរបាលប៉ុស្តិ៍បុស្បូវ បានសហការគ្នាចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឃឹម គឹមឈាក់ ភេទប្រុស អាយុ៣១ឆ្នាំ (ជាពូបង្កើត)យកមកសួនាំ។ ជនសង្ស័យបានឆ្លើយសារភាពថា ពីថ្ងៃទី១៦ មិថុនា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល៥:៣០នាទីល្ងាច ជនសង្ស័យបានកំពុងអង្គុយលេងស្រាប់តែក្មួយឈ្មោះខុយ សុខឿត ភេទប្រុស អាយុ៦ឆ្នាំ(ជាក្មួយបង្កើត) បានជេរខ្លួនថា “អាឈ្លើយ” ពេលនោះជនសង្ស័យ ខឹងក៏បានយកកាំបិតខ្វែវដែក ដងឈើ ប្រវែងជាង១ម៉ែត្រ ដេញកាប់ចំនួន១ កាំបិត ត្រូវកបណ្តាលអោយដាច់ក្បាលចេញពីខ្លួនប្រាណ និងស្លាប់តែម្តង។

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី រីឯជនសង្ស័យជាពូ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ ត្រូវបាននគរបាលបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×