Wednesday, June 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទះឈើសម្ដេចតេជោនៅពាមកោះស្នានិងក្លាយជាបណ្ណាល័យស្រាវជ្រាវឯកសារ

ខេត្តកំពង់ចាម: “ដោយមើលឃើញច្រាំងទន្លេមេគង្គចេះតែបាក់ស្រុតហើយអាជ្ញាធរខេត្តប្រឹងរិះរកធ្វើយ៉ាងណាកុំឱ្យបាក់បន្តទៀតនៅក្រោយផ្ទះសម្ដេចតេជោ ក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ក្រោមកិច្ចសហការជាមួយក្រសួងធនធានទឹកនិងរដ្ឋបាលខេត្តធ្វើយ៉ាងណាឲ្យមានប្រសិទ្ធភាព”នេះជាការលើកឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តនាព្រឹកថ្ងៃទី១៧មិថុនា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំអំពីកិច្ចសហការសម្របសម្រួលគាំទ្ររបស់រដ្ឋបាលថ្នាក់ក្រោមជាតិដល់សកម្មភាពការងារចុះមូលដ្ឋាននិងការងារបូកសរុបវាយតម្លៃលទ្ធផលការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានដោយធ្វើឡើងនៅសាលប្រជុំធំសាលាខេត្ត។ជាមួយនោះមានការចូលរួមពីសំណាក់លោកអភិបាលស្រុក-ក្រុងទាំង១០ក្នុងខេត្តកំពង់ចាម ព្រមទាំងមន្ទីរជុំវិញខេត្ត។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ឲ្យដឹងថា: ក្នុងស្ថានភាពគ្រោះទឹកជំនន់រដូវវស្សាបានធ្វើឲ្យច្រាំងទន្លេមេគង្គបាក់បន្តបន្ទាប់កាន់តែកៀកមកដល់ផ្ទះឈើដែលជាស្រុកកំណើតរបស់សម្ដេចតេជោ ក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់។ហើយដីបានដុះនៅត្រើយម្ខាងស្រុកក្រូចឆ្មារ។កិច្ចប្រតិបត្តិការសហការរវាងធនធានទឹកខេត្តជាមួយនឹងក្រសួងធនធានទឹកនិងឧតុនិយមដោយបានរៀបចំបាវខ្សាច់យក្ស ដើម្បីទុបច្រាំងទន្លេកុំឲ្យបាក់ចូលមកដល់លំនៅឋានរបស់ប្រជាពលរដ្ឋរួមទាំងផ្ទះរបស់សម្ដេច ហើយនឹងក្លាយជាកន្លែងទេសចរណ៍មួយផងដែរ។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថា ទោះបីជាជំនាញធនធានទឹកប្រឹងទប់យ៉ាងណាក៏ដោយតែច្រាំងទន្លេនៅបន្តបាក់ស្រុតបន្តិចម្ដងៗ ដោយនៅសល់ចម្ងាយប្រមាណ២០ម៉ែត្រទៀតហ្នឹងដល់ផ្ទះរបស់សម្ដេចតេជោ។ជាមួយនោះរដ្ឋបាលខេត្តតែងតែរាយការណ៍ជូនទៅដល់ក្រសួងធនធានទឹក ដើម្បីរកវិធានការធ្វើយ៉ាងណាកុំឲ្យច្រាំងបាក់ដល់មួយទៀតគឺមានតែសហការជាមួយក្រសួងហិរញ្ញវត្ថុ មានកញ្ចប់ថវិកាគ្រប់គ្រាន់ ដើម្បីប្រើប្រាស់បច្ចេកទេសកម្រិតខ្ពស់ ដើម្បីទុបច្រាំងកុំឲ្យបាក់ដល់ផ្ទះសម្ដេច។ព្រោះថាផ្ទះឈើមួយនេះសម្ដេចមានប្រសាសន៍ដោយប្រែក្លាយទៅជាសារមន្ទីរឬបណ្ណាល័យសម្រាប់ឱ្យយុវជនគ្រប់ស្រទាប់វណ្ណៈធ្វើការស្រាវជ្រាវពីប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដែលឈានមកទទួលបានសន្តិភាពពាសពេញប្រទេសក្រោមនយោបាយឈ្នះឈ្នះ!របស់សម្ដេច។

គួររំលឹកថា សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញទស្សនាផ្ទះកំណើត របស់ សម្ដេចតេជោ ហ៊ុន សែន ស្ថិតក្នុងភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាពេលកន្លងទៅ ជាមួយនឹងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ភរិយាថ្នាក់ដឹកនាំ និងក្រុមការងារជាច្រើនរូបទៀត។ នេះជាដំណើរជាប្រវត្តិសាស្ត្រលើកដំបូង របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបានអញ្ជើញមកទស្សនាដោយដោយផ្ទាល់ ផ្ទះកំណើតសម្តេចតេជោ ហ៊ុន សែន ដោយបានទទួល បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងអាជ្ញាធរមូលដ្ឋាន។តាមរយៈ ឯកឧត្តម ច្រឹង គឹមស្រ៊ាន អតីតសមាជិកព្រឹទ្ធសភានីតិកាលទី៤ បច្ចុប្បន្នជាទីប្រឹក្សាសម្តេច តេជោ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាប់ថា កាលពីអំឡុង ខែមករា ឆ្នាំ១៩៨៨ ដោយឃើញថាផ្ទះចាស់ មានសភាពទ្រុឌទ្រោមខ្លាំង ទើបសុំការឯកភាពពី ឯកឧត្តម ហ៊ុន នាង រុះរើផ្ទះចាស់នោះចេញ ជំនួសដោយផ្ទះថ្មី ដែលសង់អំពីឈើប្រក់ក្បឿង ទំហំ ៦ម×១៤ម ដែលមានអ្នកស្រី សុន ជូ និងស្វាមី ជាអ្នកមើលថែទាំរហូតដល់សព្វថ្ងៃនេះ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×