Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហាងអាហារដ្ឋាន របស់តារាសម្ដែង ពេជ្រ ចរណៃ ត្រូវអគ្គីភ័យ ត្របាក់ស្ទើរទាំងស្រុង ដោយសារផ្ទុះសេខ្សែភ្លើង

ភ្នំពេញ ៖ នៅវេលាម៉ោង២០:៤៥​នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆេះនៅចំណុចអាហារដ្ឋានចរណៃ ក្បាល​ដីលេខ៧៤ ផ្លូវ៣១៣ សង្កាត់បឹងកក់ទី០២ ខណ្ឌទួលគោក។

ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតសម្ភារហាងក្នុងអាហារដ្ឋានអស់ទាំងស្រុង នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។

នៅវេលាម៉ោង២១:២០នាទីយប់ ខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០៥គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៣ឡានស្មើនឹង១៨ម៉ែត្រគូប៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×