Thursday, June 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណនី Telegram ក្លែងបន្លំជា គណនី សម្ដេចតេជោ

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋជ្រាបថា មានជនខុសខូចបានបង្កើតគណនីតេឡេក្រាម(Telegram Account) ក្លែងបន្លំធ្វើជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយបានដាក់ឈ្មោះ CEO.HUN SEN (មាន Username: @Ceo_hun_sen) និងបានភ្ជាប់ជាមួយ website ឆបោកមួយ https://Khmercmc-investment.com អោយបងប្អូនដាក់ទុនវិនិយោគដើម្បីបានប្រាក់ចំណេញ(ឆបោក)។ ករណីនេះ ជំនាញកំពុងស្រាវជ្រាវ និងសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះជនខិលខូចទាំងនេះ។

សូមបញ្ជាក់ថា Channel Telegram ផ្លូវការ របស់សម្ដេចតេជោគឺមាន verify tick ពណ៌ខៀវ និង មាន តំណ(Link) ៖
Telegram Channel : https://t.me/spmhunsen
Telegram Group Chat : https://t.me/hunsenchat ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×