ភ្នំពេញ ៖ ក្រសួងព័ត៌មាន ចេញសេចក្តីប្រកាសស្តីពីការលុបអាជ្ញាប័ណ្ណ អង្គភាពសារព័ត៌មានចំនួនពីរ គឺគេហទំព័រឈ្មោះ www.lourpowers.asia និងគេហទំព័រឈ្មោះ www.sim-news.com ក្រោយរកឃើញមិនគោរពច្បាប់ស្តីពីរបបសារព័ត៌មាន។
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តា បានសម្រេច៖
ប្រការ១: លុបប្រកាសលេខ ១០៦ ព. ប្រក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ របស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឱ្យ លោក ង៉ែត សេរីវុទ្ធី បើកអាជីវកម្មផ្សព្វផ្សាយតាមរយៈគេហទំព័រឈ្មោះ www.lourpowers.asia ដោយម្ចាស់អង្គ ភាពមិនគោរពច្បាប់ស្តីពីរបបសារព័ត៌មាន រំលោភយ៉ាងធ្ងន់ធ្ងរនូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន អនុវត្តផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួនដែលបានតម្កល់ទុកនៅក្រសួងព័ត៌មាន។
ប្រការ២: បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។
សម្រេច៖
ប្រការ១: លុបប្រកាសលេខ ១៩៥ ព.ម ប្រក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ របស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឱ្យ លោក ស៊ិន ចាន់សូរិយា បើកអាជីវកម្មផ្សព្វផ្សាយតាមរយៈគេហទំព័រឈ្មោះ www.sim-news.com ដោយម្ចាស់ អង្គភាពមិនគោរពច្បាប់ស្តីពីរបបសារព័ត៌មាន រំលោភយ៉ាងធ្ងន់ធ្ងរនូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន អនុវត្តផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួនដែលបានតម្កល់ទុកនៅក្រសួងព័ត៌មាន។
ប្រការ២: បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍៕ រក្សាសិទ្ធដោយ៖សុទ្ធលី



