Sunday, June 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំ​លាំ​ង​នគរ​បា​ល​ស្រាវជ្រាវ​បង្រ្កាប​ និងឃាត់​បានជនសង្ស័យ​ ​៣​នាក់ជា​មុខសញ្ញាចែកចាយគ្រឿងញៀន

កំពង់ស្ពឺ​ ៖​ ដោយទទួល​បានព័ត៌​មាន​មូលដ្ឋាន​ទុក​ចិ​ត្ត​ និងគោលកា​រ​ណ៍​ដឹកនាំ​បញ្ជា​ពី​ លោកឧត្ដម​សេ​នី​យ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការ​ នគរបាលខេត្ដកំពង់ស្ពឺ​ កំលាំងនគរបា​ល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ ស្រុក
សា​មគ្គី​មុនីជ័យ​ ដឹកនាំ​ប្រតិបត្ដិកា​រដោយផ្ទាល់​ពីលោ​កវរសេនីយ៍​ឯក​ ខឹម​ សាម៉ុន​ អធិការ​នគរបាល​ស្រុក​ និងបានកិច្ចសហការ​ពី​កំលាំងមូលដ្ឋានស​ម្ងាត់​ នៅថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២​៥​ នៅចំ​ណុចខាងជេីងភូមិត្រពាំងធំ​ ឃុំយុទ្ធសាមគ្គី​ ស្រុកសា​មគ្គីមុនីជ័​យ កំលាំងឃាត់មុខសញ្ញាសង្ស័យម្នាក់ឈ្មោះ​ ភឿន​ រ៉ាម​ ភេទប្រុស​ អា​យុ​ ២៣ឆ្នាំ​ រស់នៅភូមិទឹកឬស្សី​ ឃុំមានជ័យ​ ស្រុកសាមគ្គីមុនីជ័យ​ និង
ឆែកឆេររកឃេីញម្សៅក្រាមពណ៍​សសង្ស័យជាគ្រឿងញៀនចំនួ​ន​០១​កញ្ចប់,​ ទូរស័ព្ទដៃចំនួន០១​គ្រឿង,​ ឧ​បករណ៍កែច្នៃសំរាប់ប្រេីប្រាស់គ្រឿ​ងញៀនមួយចំនួន​ ។

​ក្រោយសាកសួរ​ជនសង្ស័យខាងលេីបានឆ្លេីយថាខ្លួនទិញពីឈ្មោះ​ ចន្ថា​ ធូ​ ភេទប្រុស​ រស់នៅភូមិទំនប់អង្គ​ និងឈ្មោះ​ ភី​រម្យ​ ភេទប្រុស​ អាយុ​ ៤៥ឆ្នាំ​ រស់នៅភូមិស្មិត​ ឃុំមានជ័យ​ ស្រុកសាមគ្គីមុនីជ័យ​ ។ ដោយបានការសម្របសម្រួល​នីតិវិធី​ សមត្ថកិច្ច​បន្ដអនុវត្ដ​និងឃាត់​មុខសញ្ញាសង្ស័យបាន​០២នាក់​បន្ថែម​ ១.ឈ្មោះ​ ចន្ថា​ ធូ​ ២.ឈ្មោះ​ ភី​ រម្យ​ ឆែកឆេររកឃេី​ញ​៖​ ម្សៅក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀនចំនួន​១៩​ក​ញ្ចប់​(១​១ធំ​.៤មធ្យម.៤តូច),​ ជញ្ជីងអេឡិចត្រូនិចសំ​រាប់ថ្លឹងគ្រឿងញៀនចំនួ​ន១គ្រឿង,​ ទូរស័ព្ទ​ដៃចំនួន​០២គ្រឿង,​ វិក័យបត្រវេរប្រាក់(…. ចំនួន ១០ សន្លឹក​), លោហៈ​ធាតុពណ៍ទង់ដែង(ខ្សែក)ចំនួន០១ខ្សែ, ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន,ឧបករណ៍​កែច្នៃ​សំ​រាប់ប្រេីប្រាស់គ្រឿង​ញៀ​នមួយ​ចំនួន,​ ម៉ូតូ០១គ្រឿង​HONDAពណ៍ខ្មៅ​ពាក់ផ្លាកលេខ​ ភ្នំពេញ​ 1BM.​2552 125cc ។

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងបន្ដនីតិវិធីនិងសាកសួរ​ជុំវិញ​សកម្មភា​ពទទួលនិងចែកចាយគ្រឿងញៀន​ ពីប្រភព​ផ្សេងៗ​ទៀត​ និងបានកសាងសំណុំ​រឿងញ្ជូន​ទៅស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ ចាត់ការ​នីតិ​វិធី​បន្ដ​៕ រក្សាសិទ្ធដោយៈសុទ្ធលី

×