ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០៦និង០០នាទី កម្លាំងនគរបាលបានទទួលពាក្យបណ្ដឹងពីនារីជនជាតិចិនម្នាក់ដែលសង្ស័យថាប្ដីរបស់ខ្លួន និងមិត្ត ២នាក់ ត្រូវបានជនសង្ស័យចាប់ខ្លួន និងជំរុញឱ្យផ្ទេរប្រាក់ចំនួន $45,000 ដើម្បីដោះលែងឲ្យរួចខ្លួនវិញ ។
កម្លាំងជំនាញបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងរកឃើញរថយន្ត ៣គ្រឿងពាក់ព័ន្ធក្នុងករណី៖
LEXUS 570 (BONAM711)
RANGE ROVER (2BI-1723)
LEXUS LM350 (2CI-0036)
ជនរងគ្រោះចំនួន ៣នាក់ ត្រូវបានសង្គ្រោះដោយជោគជ័យ និងយកមកស្នងការដ្ឋាន ដើម្បីសួរនាំបន្ថែម និងផ្តល់សក្ខីកម្ម ។
ជនសង្ស័យមានឈ្មោះ XIE TIAN LONG ភេទប្រុស កើតឆ្នាំ១៩៩៣ ជនជាតិចិន អាស័យដ្ឋាននៅក្រុងបូកគោ ខេត្តកំពត ។
វត្ថុតាងដកហូតបាន
រថយន្ត ៣គ្រឿង (LEXUS 570, LEXUS LM350, RANGE ROVER) ក្នុងនោះ Lexus 570 និង LM350 បានប្រគល់ជូនម្ចាស់ដើមវិញដោយមានការអនុញ្ញាត្តិ ពីឯកឧត្តម ព្រះរាជអជ្ញា នៃអយយការអមសាលាដំបូងខេត្ត ។
ទូរស័ព្ទ iPhone 16 Pro Max
សម្ភារៈបាត់បង់៖ នាឡិកា Rolex ($47,000), ចិញ្ចៀនមាស ($10,000), ប្រាក់សុទ្ធ ($60,000) ។
ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ៕
