Monday, June 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល អាណត្តិទី៧ បាននឹងកំពុងយកចិត្តទុកដាក់ខ្លាំងណាស់ លើបញ្ហាគ្រឿងញៀន ទាំងការទប់ស្កាត់ ការបង្ក្រាប និងការផ្សព្វផ្សាយ អប់រំ ដើម្បីដឹកនាំកម្ពុជាឆ្ពោះទៅការអភិវឌ្ឍរីកចម្រើន

ភ្នំពេញ៖ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍លើកឡើងថា៖ ការលុបបំបាត់គ្រឿងញៀន មិនអាចធ្វើដូចការវែកចកនោះទេ គឺត្រូវប្រើប្រាស់វិធានការយកចកចេញពីបឹងឱ្យអស់។ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿនឧបនាយករដ្ឋមន្ត្រីបានលើកឡើងបែបនេះ នារសៀលថ្ងៃអាទិត្យទី២២ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងកម្មវិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿង
ញៀនក្រោមប្រធានបទ«រួមគ្នាបង្ការទប់ស្កាត់និងកាត់ផ្តាច់ឬសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា»នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ថា៖ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនធ្វើឡើងជារៀងរាល់ឆ្នាំ នៅតាមរាជធានី ខេត្តទាំង២៥។ ការបង្កើតឱ្យមានកម្មវិធីនេះឡើង គឺដើម្បីពញ្ញាក់ស្មារតីគ្រប់គ្នា រួមគ្នាទប់ស្កាត់ ការប្រើប្រាស់និងជួញដូគ្រឿងញៀន។ ដើម្បីលុបបំបាត់គ្រឿងញៀនពីកម្ពុជា សំរាប់ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦មិថុនាឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជ្រើសរើសយកប្រធានបទ«រួមគ្នាបង្ការទប់ស្កាត់និងកាត់ផ្តាច់ឬសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា»។យើងបង្ការ ប្រសើរជាងបង្ក្រាបនិងការព្យាបាល។ ដើម្បីឱ្យសង្គមមួយគ្មានគ្រឿងញៀន យើងត្រូវរួមគ្នាប្រឆាំងដាច់ខាតចំពោះគ្រឿងញៀន។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍លើកឡើងទៀតថា៖ ការលុបបំបាត់គ្រឿងញៀន មិនអាចធ្វើដូចការវែកចកនោះទេ គឺត្រូវប្រើប្រាស់វិធានការយកចកចេញពីបឹងឱ្យអស់។ នៅលើពិភពលោក បញ្ហាគ្រឿងញៀននៅតែជាបញ្ហាស្មុកស្មាញ ដោះស្រាយមិនទាន់ចេញនៅឡើយទេ។ក្នុងនោះសំរាប់កម្ពុជា យើងក៏មិនទាន់លុបបំបាត់គ្រឿងញៀនបាននូវឡើយដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីនៅកម្ពុជា ក្នុង១ឆ្នាំចុងក្រោយនេះឃើញថា បញ្ហាគ្រឿងញៀននេះហាក់មានការថមថយគួរឱ្យកត់សំគាល់។ ជាក់ស្តែង ការប្រើប្រាស់គ្រឿងញៀននៅតាមសហគមន មានការថយចុះ។ ការកែច្នៃគ្រឿងញៀនក៏ត្រូវបានលុបបំបាត់ស្ទើទាំងស្រុង។នេះជាការបង្ហាញឱ្យឃើញពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ឯកឧត្ដម ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញតំណាងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ ក្នុងឱកាសនោះក៏បានមានប្រសាសន៍លើកឡើងដែរថា៖ ក្នុងរយៈពេល៥ខែឆ្នាំ២០២៥នេះ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ បានចុះពិនិត្យរដ្ឋបាលនៅតំបន់ស្មុគស្មាញសង្ស័យពាក់ព័ន្ធគ្រឿងជិត៤០០កន្លែង ពិសេសនៅផ្ទះជួល និងខុនដូ។ យើងបានអនុវត្តច្បាប់ជាង៣០០ករណី ឃាត់ខ្លួនជនសង្ស័យបានជាង១៥០០នាក់ ពាក់ព័ន្ធការប្រើប្រាស់និងជួញដូរគ្រឿងញៀនជាដើម។ បន្ថែមពីនេះគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ បានជួយសង្គ្រោះជនរងគ្រោះដោយគ្រឿងញៀនចំនួនជិត១០០០នាក់ ស្រី៨៦នាក់។ជាងនេះទៀត យើងបានធ្វើតេស្តគ្រឿងញៀនលើមន្ត្រីរាជការនៅរាជធានីភ្នំពេញចំនួន១៣៩៦៣នាក់ ស្រី៥៧៣៨នាក់។

ឯកឧត្ដម ហ៊ុន សុរិទ្ធី បានបន្តទៀតថា៖ រាជរដ្ឋាភិបាល អាណត្តិទី៧ បាននឹងកំពុងយកចិត្តទុកដាក់ខ្លាំងណាស់ លើបញ្ហាគ្រឿងញៀននេះ ទាំងការទប់ស្កាត់ ការបង្ក្រាប និងការផ្សព្វផ្សាយ អប់រំជាដើម ដើម្បីដឹកនាំកម្ពុជាឆ្ពោះទៅការអភិវឌ្ឍរីកចម្រើន។ ដោយចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួមរបស់យើងទាំងអស់គ្នា ក្នុងការលុបបំបាត់។

ឯកឧត្ដមហ៊ុន សុរិទ្ធី បានបន្តទៀតថា៖ កម្មវិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះធ្វើឡើងដើម្បីដាស់តឿន គ្រើនរំលឹកឱ្យគ្រប់គ្នាបានយល់ដឹងនិងភាពគ្រោះថ្នាក់ពីគ្រឿងញៀន ហើយក៏ជាសារមួយឱ្យជនល្មើសគ្រឿងញៀនបញ្ឈប់ជាបន្ទាន់នូវសកម្មភាពរបស់ខ្លួន ដោយកងកម្លាំងមានសមត្ថកិច្ចរបស់យើងបាននិងកំពុងស្រាវជ្រាវបង្ក្រាបឱ្យដល់ឬសគល់បញ្ហាគ្រឿងញៀននៅកម្ពុជា៕ រ​ក្សាសិទ្ធដោយ៖សុទ្ធលី

×