Monday, June 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ឌិត គិន ភា៖ បើតម្លៃប្រេងនៅកម្ពុជាហក់ឡើង គឺមិនមែនបណ្ដាលមកពីការផ្អាកនាំចូលប្រេងពីថៃនោះទេ គឺបណ្តាលមកពីសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកលើប្រទេសអ៊ីរ៉ង់

ភ្នំពេញ ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា បើតម្លៃប្រេងបានហក់ឡើងនៅកម្ពុជា គឺមិនមែនបណ្ដាលមកពីរាជរដ្ឋាភិបាលផ្អាកការនាំប្រេងចូលពីប្រទេសថៃនោះទេគឺបណ្តាលមកពីសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកលើប្រទេសអ៊ីរ៉ង់ ហើយពេលនេះសភាអ៊ីរ៉ង់បានអនុម័តច្បាប់បិទច្រកសមុទ្រអកម៉ូសទៀតដែលជាច្រកដឹកជញ្ជូនប្រេងដ៏សំខាន់ នោះនឹងធ្វើឱ្យតម្លៃប្រេងនឹងហក់ឡើងកប់ពពកនៅពេលខាងមុខ។

នៅលើបណ្តាញសង្គមហ្វេសប៊ុកនាយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ លោកបណ្ឌិត គិន ភា បានមានប្រសាសន៍៖ «សូមបញ្ជាក់ថា បើតម្លៃប្រេងបានហក់ឡើងនៅកម្ពុជា គឺមិនមែនបណ្ដាលមកពីរាជរដ្ឋាភិបាលផ្អាកការនាំប្រេងចូលពីប្រទេសថៃនោះទេ គឺបណ្តាលមកពីសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកលើប្រទេសអ៊ីរ៉ង់ ហើយពេលនេះសភាអ៊ីរ៉ង់បានអនុម័តច្បាប់បិទច្រកសមុទ្រអកម៉ូសទៀត ដែលជាច្រកដឹកជញ្ជូនប្រេងដ៏សំខាន់ នោះនឹងធ្វើឱ្យតម្លៃប្រេងនឹងហក់ឡើងកប់ពពកនៅពេលខាងមុខ»។

លោកបណ្ឌិតបានបន្ថែមថា ស្ថានការណ៍នៅមជ្ឈិមបូព៌ាកាន់តែតានតឹង សន្តិសុខថាមពលកាន់តែមានបញ្ហាកាន់តែធំហើយ។

គួររំលឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសតាមរយៈបណ្តាញសង្គមផ្លូវការរបស់សម្តេចថា ចាប់ពីម៉ោង ១២យប់នេះទៅ ការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ត្រូវផ្អាកទាំងស្រុង។
សម្តេចធិបតីមានប្រសាសន៍បន្តទៀតថា បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈ និងឧស្ម័នពីប្រភពផ្សេងគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋយើង កុំថាឡើយត្រឹមមួយខែ ទោះជារៀងរហូតក៏មិនជាបញ្ហា។

ជាមួយគ្នាដែរ ក្រសួងរ៉ែ និងថាមពល ក៏បានចេញសេចក្តីប្រកាសព័ត៌មានដោយអះអាងថា ព្រះរាជាណាចក្រកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈសម្រាប់តម្រូវការក្នុងប្រទេស៕រ​ក្សាសិទ្ធដោយ៖សុទ្ធលី

×