Wednesday, June 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដេញថ្លៃផ្លូវបេតុងមួយខ្សែ អាជ្ញាធរបើកសិទ្ធិឲ្យពលរដ្ឋនិងអ្នកសារព័ត៌មាន ចូលរួមតាមដានដោយសេរី មិនមានការលាក់លៀម

ខេត្តត្បូងឃ្មុំ: ពីមួយឆ្នាំទៅមួយឆ្នាំកំណើនប្រជាពលរដ្ឋមានការកើនឡើងជាលំដាប់ហើយតម្រូវការផ្លូវក៏ជាមធ្យោបាយមួយដ៏សំខាន់សម្រាប់ធ្វើដំណើរឬដឹកកសិផលមកកាន់ទីផ្សារចាប់រហ័ស។ជាក់ស្ដែងនៅសាលាឃុំជប់ស្រុកត្បូងឃ្មុំនាព្រឹកថ្ងៃទី២៥មិថុនា ឆ្នាំ ២០២៥ បានដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បីស្ថាបនាផ្លូវបេតុងមួយខ្សែប្រវែង៤៤០ម៉ែត្រ ជាមួយនោះអាជ្ញាធរបានបើកសិទ្ធិសេរីភាពនិងប្រជាពលរដ្ឋ ព្រមទាំងបងប្អូនអ្នកសារព័ត៌មានតាមដានមើលការដេញថ្លៃដោយសេរីមិនមានការលាក់លៀមនោះទេ។

លោកកែវ ឆៃលាភ មេឃុំជប់មានប្រសាសន៍ឲ្យដឹងថា:នៅក្នុងឃុំជប់ជាតំបន់ប្រជុំជនមានមនុស្សរស់នៅច្រើនដែលមានរហូតទៅដល់១៦ភូមិឯណោះ។ ជាមួយនោះអាជ្ញាធរឃុំបានយកចិត្តទុកដាក់ ដោយបានធ្វើការស្ថាបនាផ្លូវដីនិងផ្លូវបេតុងនៅតាមបណ្ដាភូមិបានជាបន្តបន្ទាប់ គិតរហូតមកដល់ពេលនេះភូមិចំនួន៩គឺត្រូវបានស្ថាបនាផ្លូវបេតុង នៅតំបន់ដែលប្រឈមនិងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋចាំបាច់ដែលទាមទារ ត្រូវតែមានការស្ថាបនាតាមរយៈការប្រជុំប្រាស្រ័យរបស់ក្រុមការងារគណៈកម្មាធិការកសាងឃុំ។

លោកមេឃុំជប់ មានប្រសាសន៍បន្តថាជាក់ស្ដែងនៅព្រឹកថ្ងៃទី២៥មិថុនា ផ្លូវបេតុងមួយខ្សែប្រវែង៤៤០ម៉ែត្រ
ស្ថិតនៅភូមិទួលសំបួរមកភូមិទួលទ្រាត្បូង ត្រូវបានដាក់ដេញថ្លៃជាសាធារណៈមិនមានការលាក់លៀមនោះទេ ដោយមានក្រុមហ៊ុនចំនួន៥ បានចូលរួមដេញថ្លៃបានទៅលើក្រុមហ៊ុនលី ឈួន ក្នុងតម្លៃជាង២៧២លានរៀល។ សូមបញ្ជាក់ថានៅក្នុងឆ្នាំ២០២៥ នេះក្នុងឃុំជប់ទាំងមូលគឺដំណើរការដាក់ដេញថ្លៃមានចំនួនពីរគម្រោងដែលលើកមុនត្រូវដាក់ដេញថ្លៃប្រភេទផ្លូវដីហើយលើកទី២ប្រភេទផ្លូវបេតុងដើម្បីជួយសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានងាយស្រួលដឹកកសិផល មកកាន់ទីផ្សារដោយឆាប់រហ័ស។ ជាមួយនោះចំពោះការអភិវឌ្ឍន៍ផ្លូវដីមកផ្លូវបេតុងរហូតមកដល់ពេលនេះ អាជ្ញាធរឃុំបានស្ថាបនាផ្លូវតាមរយៈការដេញថ្លៃបានចំនួន៩ភូមិហើយ នៅក្នុងឆ្នាំ២០២៦ ខាងមុខនិងមានការដាក់ឲ្យដេញថ្លៃផ្លូវបេតុងបន្តទៀត ដែលធ្វើឡើងនៅភូមិទី១០ សំខាន់ការស្ថាបនាទៅតាមតំបន់ដែលមានតម្រូវការចាំបាច់ពីសំណាក់បងប្អូនប្រជាពលរដ្ឋ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×