Friday, June 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត​ ទីណា លេីកទឹកចិត្តដល់ភាគីកូរ៉េធ្វើការវិនិយោគលេីអ្វីដែលជាចំនុចខ្លាំងរបស់កម្ពុជាមានស្រាប់ ដេីម្បីទទួលបានជោគជ័យឆាប់រហ័ស

ភ្នំពេញ :នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា និងតំណាងធុរកិច្ចកូរ៉េ ដេីម្បីពិភាក្សាកាលានុវត្តភាពនៃការវិនិយោគ និងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងវិស័យកសិកម្មកម្ពុជា។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីការវិនិយោគលើកសិផលមានសក្ដានុពលខ្ពស់មួយចំនួនដូចជាស្វាយ ចេក និងស្វាយចន្ទី ដែលទាមទារការវិនិយោគកែច្នៃ វេចខ្ចប់ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ខណៈប្រទេសកូរ៉េមានបទពិសោធន៍លេីការងារនេះស្រាប់ សំដៅទទួលបានតម្លៃបន្ថែមខ្ពស់ និងទទួលបានផលចំណេញទាំងអស់គ្នា។

ទាក់ទងនឹងជីកសិកម្ម និងចំណីសត្វ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យភាគីកូរ៉េសិក្សាពីការវិនិយោគលើផលិតកម្មនៅកម្ពុជា ដើម្បីធានាប្រសិទ្ធភាពសេដ្ឋកិច្ច មានគុណភាពខ្ពស់ និងតម្លៃសមរម្យ អាចប្រកួតប្រជែងជាមួយនឹងការនាំចូល។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ទទួលស្វាគមន៍និងលេីកទឹកចិត្តដល់ភាគីកូរ៉េធ្វើការវិនិយោគលេីអ្វីដែលជាចំនុចខ្លាំងរបស់កម្ពុជាមានស្រាប់ ដេីម្បីទទួលបានជោគជ័យឆាប់រហ័ស និងចំគោលដៅនៃការវិនិយោគពិតប្រាកដ ហេីយក្រសួងកសិកម្មនឹងជួយគាំទ្រ តម្រង់ទិសសំដៅផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច និងជួយប្រជាកសិករក្នុងវិស័យកសិកម្ម៕ រក្សាសិទ្ធដោយ : សុទ្ធលី

×