Saturday, June 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យម្នាក់ដែលប្រើល្បិច លួចកេងបន្លំយកលុយនៅតាមកន្លែងផ្តល់សេវាផ្ទេរលុយវីង(Wing)ត្រូវបានឃាត់ខ្លួនបានហើយ

សៀមរាប: នៅថ្ងៃទី២៦​ ខែមិថុនា​ ឆ្នាំ២០២៥​ យោងតាមការផ្តល់ព័ត៌មាន ពីបងប្អូនអាជីវករ និងដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងដោយមានកិច្ច សហការល្អ ពីនគរបាលខេត្តសៀមរាប និងនគរបាលខេត្តត្បូងឃ្មុំ កម្លាំងនគរបាលស្រុកប្រាសាទបាគង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០១ នាក់ ដែលបានធ្វើសកម្មភាពដេីរដូរលុយតាមស្នាក់ការវីង ក្នុងស្រុកប្រាសាទបាគង​ តែដោយសារបងប្អូនអជីវករ ធ្លាប់ឃើញភិនភាគជនសង្ស័យរូបនេះ ដូចជនសង្ស័យ ដែលអ្នករងគ្រោះបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុគ ពាក់ព័ន្ធ ករណីដាក់ថ្នាំ លួចលុយ(កេងបន្លំលុយតាមស្នាក់ការវីង)កន្លងមក ក៏បានរាយការណ៍ មក អធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ភ្លាមៗកម្លាំងយេីង បានចេញអន្តរាគមន៍ និងនាំជនសង្ស័យរូបនេះ មក អធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដើម្បីសាកសួរ​នាំ ។

បន្ទាប់ពីបានធ្វើការសាកសួរនាំ ទើបយើងដឹងថា​ ជនសង្ស័យ​រូបនេះ ជាជនជាតិចិន​ មានឈ្មោះ LUO GONGZHENG. ភេទប្រុស អាយុ៤៨ឆ្នាំ ក្រោយមកទៀត ដោយមានកិច្ចសហការល្អ រវាង នគរបាលផែនការងារព្រហ្មទណ្ឌខេត្តសៀមរាប និងនគរបាលផែនការងារព្រហ្មទណ្ឌខេត្តត្បូងឃ្មុំ យើងបានស្រាវជ្រាវ ដឹងបន្តទៀតថា ជនសង្ស័យរូបនេះ ធ្លាប់ធ្វេីសកម្មភាពលួចលុយ(​ កេងបន្លំលុយតាមស្នាក់ការវីង)​ នៅខេត្តត្បួងឃុំ​ កាលពីថ្ងៃទី៤​ ខែឧសភា​ ឆ្នាំ២០២៥​ បានលុយចំនួន​៥០០០ ០០០៛​ (ប្រាំលានរៀល)​ហើយរត់គេចខ្លួនបាត់។

វត្ថុតាងដកហូតបាន​ -លុយខ្មែរចំនួន ២០០០០០៛ (មួយម្ភៃម៉ឺនរៀល) និងលុយដុល្លា ចំនួន ១០០$ ((មួយរយដុល្លា) ម៉ូតូចំនួន១គ្រឿង ម៉ាក SUZUKI ពណ៌ខ្មៅ តែមក្រហម ផ្លាកលេខភ្នំពេញ 1BP-1259 ទូរស័ព្ទចំនួន១គ្រឿង ម៉ាកIPHONE ពណ៌មាស មានស្រោមជ័រ ពណ៌ស មានស៊ីម(Metfone)  ,មួកសុវត្តិភាពពណ៌ ប្រផេះ និងកាបូបស្ពាយពណ៌ខ្មៅចំនួន១។

បច្ចុប្បន្ន យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ជនសង្ស័យ និងវត្ថុតាង ត្រូវបាននគរបាលខេត្តសៀមរាបយើង ប្រគល់ជូន ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីអនុវត្តនិតិវិធី តាមផ្លូវច្បាប់៕ រក្សាសិទ្ធដោយ : សុទ្ធលី

×