Sunday, June 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ឃួង ស្រេង ៖ ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានចក្ខុវិស័យវែងឆ្ងាយ ចំពោះអនាគតប្រជាពលរដ្ឋ

ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានលើកឡើងថា៖ ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាមានចក្ខុវិស័យវែងឆ្ងាយណាស់ចំពោះអនាគតប្រជាពលរដ្ឋ។ សូមរួមគ្នាជាធ្នុងមួយ ជាមួយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ និងការពារបូរណភាពទឹកដីពីចោរឈ្លានពានឱ្យបានដាច់ខាត។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងបែបនេះនារសៀលថ្ងៃសៅរ៍ទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងពិធីប្រកាសសាខាគណ បក្ស ភ.ព៨, ភ.ព២៣, ភ.ព២៤, ភ.ព២៥និងបញ្ចូល សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាចំនួន៥៧៧រូប នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។

ការប្រកាសបញ្ចូលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំង៥៧៧រូបនេះធ្វើឡើង ដោយយោងទៅតាមការស្នើសុំរបស់សាខាគណបក្ស ភ.ព៨, ភ.ព១១, ភ.ព១២, ភ.ព១៣, ភ.ព១៤, ភ.ព១៦, ភ.ព១៨, ភ.ព១៩, ភ.ព២១,ភ.ព២៣, ភ.ព២៤និងភ.ព២៥។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ បងប្អូនទាំង៥៧៧រូបពិតជាមានសំណាងណាស់ ដែលត្រូវបានរប្រកាសបញ្ចូលជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចំថ្ងៃកំណើតរបស់គណបក្សប្រជាជនកម្ពុជាលើកទី៧៤។គណបក្សប្រជាជនកម្ពុជាមានគុណបំណាច់ធំធេងណាស់សម្រាប់ជាតិមាតុភូមិ ដោយបានរំដោះប្រទេសជាតិចេញពីចំណុចសូន្យនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត បានធ្វើឱ្យប្រទេសជាតិបានសន្តិភាពពេញផ្ទៃប្រទេស ជាមួយនិងការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ។

ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា៖ ក្នុងពេលប្រឈមមុខដាក់គ្នានៅតាមព្រំដែនរវាងកម្ពុជានិងថៃ ទើបយើងបានដឹងនិងឃើញច្បាស់ ពីអ្នកស្នេហាជាតិពិតប្រាកដ នោះគឹសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ កម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មិនមែនការពារព្រំដែនតែជាមួយការឈ្លានពានពីទាហានថៃនោះទេ គឺកម្ពុជាបានការពារគ្រប់ព្រំដែនជិតខាងទាំងអស់ ដោយមិនឱ្យប្រទេសណាមួយរំលោភបំពានលើបូរណភាពទឹកដីកម្ពុជាបានឡើយ។សូមឱ្យសមាជិក
ម្នាក់ក្លាយជាសន្លឹកឆ្នោត១សន្លឹករបស់គណបក្សប្រជាជនកម្ពុជានៅពេលបោះឆ្នោត។

ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញបានបន្តទៀតថា៖ ថ្នាក់ដឹកនាំរបស់យើងមានចក្ខុវិស័យវែងឆ្ងាយ ចំពោះអនាគត់ប្រជាពលរដ្ឋ។ សូមបងប្អូនដែលជា សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាត្រូវរួមគ្នាជាធ្នុងមួយ ធ្វើដំណើរជាមួយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដើម្បីឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិយ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ និងការពារដាច់ខាត ការពារបូរណភាពទឹកដីឱ្យបានគង់វង់៕ រក្សាសិទ្ធដោយ : សុទ្ធលី

×