ស្រុកមេមត់ : អធិការដ្ឋាននគរបាលស្រុកមេមត់ សូមជម្រាបជូនសាធារណ:ជនថា ក្រោយពីឃេីញការបង្ហោះ ហ្វេសប៊ុកប្អូនស្រីឈ្មោះ MonyNeath Lim បានផុស កាលពីយប់ថ្ងៃទី២៨.៦.២០២៥ មានបុរសម្នាក់បានឈរកណ្តាលផ្លូវ ពេលគាត់បើករថយន្តដល់ចំណុចចន្លោះ ពីផ្លាកសំរោង ទៅភូមិសាឡង់២ ខណ:ពេលដែលរថយន្តជាន់ហ្វ្រាំងបន្ថយល្បឿន មានបុរសម្នាក់លោតឡើងខាងមុខរថយន្តរបស់គាត់ ។
លោក អធិការនគរបាលស្រុកមេមត់ បានចាត់ កម្លាំងអធិការដ្ឋាននគរបាលស្រុក និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដារ ធ្វើការស្រាវជ្រាវ ជាបន្តបន្ទាប់ រកឃើញ បុរសខាងលេីមានឈ្មោះ យី គន្នី អាយុ៤៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិឆ្ងរជើង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ជាជនវិបល្លាសស្មារតី) ជាង១០ឆ្នាំហើយ ។
កម្លាំងនគរបាលស្រុកមេមត់ បានចុះទៅដល់ផ្ទះឈ្មោះ យី គន្នី ជួបឪពុកម្ដាយរបស់គាត់ បានណែនាំ និង សំណូមពរអោយឪពុកម្ដាយរបស់គាត់ជួយមើលថែទាំ មេីលការខុសត្រូវកូន កុំអោយ ចេញក្រៅ ធ្វើអោយ ប៉ះពាល់ដល់ប្រជាពលរដ្ឋ ។ សូមបងប្អូនប្រជាពលរដ្ឋកុំមានការភិតភ័យអ្វី
បើតាមហ្វេសប៊ុករបស់ MonyNeath Lim បានសរសេររៀបរាប់ថា រន្ធត់ញ័រសាច់ លើកទី1ក្នុងជីវិត ម៉ោង9យប់ ផ្លូវចំការកៅស៊ូស្ងាត់ឈឹង (មេមត់) សំណាងនៅមួយប្តី បើចំពេលបើកតែឯងអីដឹងតែគាំងបេះដូងស្លាប់ហើយវារត់ចូលមក លោតឡើងលើឡាន គោះយកៗ ដូចខ្មោច Zombie ចឹង៕ រក្សាសិទ្ធដោយ : សុទ្ធលី



