Sunday, June 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ.ជ.ប បិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវ លុបចេញពីបញ្ជីបោះឆ្នោត នៅតាមឃុំ សង្កាត់ទូទាំងប្រទេស

រាជធានីភ្នំពេញ :នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តាមរយៈក្រុមប្រឹក្សាឃុំ សង្កាត់ បានធ្វើការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈោ្មះ អ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅតាមសាលាឃុំ សង្កាត់ និងនៅទីប្រជុំជន ណាមួយក្នុងឃុំ សង្កាត់ទូទាំងប្រទេស។

ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចញពីបញ្ជីបោះឆ្នោត មានគោលបំណងអញ្ជើញប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ឬ មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ទៅពិនិត្យ ផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត។ យោងតាមបទបញ្ញ និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ប្រចាំឆ្នាំ ជនណាក៏ដោយមានសិទ្ធិប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់ជាលាយលក្ខណ៍អក្សរទាក់ទងនឹង បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ទៅក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងរយៈពេល ៥ ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយ (ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ជាថ្ងៃចុងក្រោយ)។

ពាក្យបណ្តឹងតវ៉ា អាចធ្វើឡើងអំពីការបាត់ឈោ្មះរបស់អ្នកបោះឆ្នោត ឬមានឈោ្មះ ក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែកត់ត្រាមិនត្រឹមត្រូវនូវទិន្នន័យពាក់ព័ន្ធ ឬត្រូវបាន គ.ជ.ប លុបឈ្មោះមិនត្រឹមត្រូវ។
ពាក្យបណ្តឹងជំទាស់ អាចធ្វើឡើងចំពោះបុគ្គលណាម្នាក់ដែលមានឈ្មោះក្នុងបញ្ជី- បោះឆ្នោតដំបូង ប៉ុន្តែជននោះមិនមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីមានឈោ្មះក្នុងបញ្ជី- បោះឆ្នោត ឬចំពោះជនណាម្នាក់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតច្រើនជាងមួយ កន្លែង។ សូមជម្រាបជូនថា បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតរំដែលនឹងត្រូវចេញពី បញ្ជីបោះឆ្នោត ក៏មានបង្ហោះផ្សាយតាមអាសយដ្ឋានវេប voterlist.nec.gov.kh និងកម្មវិធីទូរស័ព្ទឆ្លាត (Mobile App) NEC KHផងដែរ៕ រក្សាសិទ្ធដោយ : សុទ្ធលី

×