Monday, June 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តកំពង់ចាមដឹកនាំមន្ត្រីជំនាញចុះសង្គ្រោះដំណាំស្រូវលិចលង់ជាង៥០០ហិកតា ដោយជំនន់ទឹកភ្លៀង

ខេត្តកំពង់ចាម: ភ្លៀងបានបង្អល់ធ្លាក់ចុះមកជាច្រើនមេជាហេតុធ្វើឲ្យដំណាំស្រូវរបស់បងប្អូនប្រជាកសិករចំនួន៣ឃុំក្នុងស្រុកស្រីសន្ធរ ត្រូវបានទទួលរងការលិចលង់មានរហូតដល់ជាង៥០០ហិកតា។ ដោយមើលឃើញការលំបាកបែបនេះត្រូវបានឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តរួមនឹងមន្ត្រីជំនាញបានអញ្ជើញចុះពិនិត្យដោយផ្ទាល់នាព្រឹកថ្ងៃទី២៩មិថុនា ឆ្នាំ២០២៥ ដើម្បីរកវិធីសាស្ត្រធ្វើយ៉ាងណាដល់អ្នកដែលខូចខាតស្រូវទទួលបានពូជមកសម្រាប់ដាំដុះឡើងវិញ។

លោកសឹម ថាវរៈ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តមានប្រសាសន៍ឲ្យដឹងថា:ដោយសារតែភ្លៀងធ្លាក់ចុះមកជាប់គ្នាជាច្រើនមេជាហេតុធ្វើឲ្យឃុំចំនួន៣ទទួលរងផលប៉ះពាល់ដោយដំណាំស្រូវរបស់បងប្អូនប្រជាកសិករបានព្រោះក្នុងរយៈពេល២ ត្រូវ៣ថ្ងៃ ត្រូវបានលិចលង់ដោយសារទឹកភ្លៀង។ ជាហេតុធ្វើឲ្យដំណាំស្រូវនេះបានរលួយដោយមិនអាចស្ដារបាន តែដោយសារការបើកភ្លឺស្រែធ្វើឲ្យទឹកបានហូរទៅផ្នែកខាងក្រោមក្នុងនោះ។ធ្វើឲ្យដំណាំស្រូវរងការខូចខាតអស់ចំនួនជាង ២១៩ហិកតា។

សូមបញ្ជាក់ថាឯកឧត្តមអភិបាលខេត្តបានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសិក្សាជាក់ស្តែង និងកិច្ចអន្តរាគមន៍ដោះស្រាយផលប៉ះពាល់​ដំណាំស្រូវរបស់ប្រជាពលរដ្ឋ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង នៅស្រុកស្រីសន្ធរ ចំនួន ៦៥៦គ្រួសារ​ លេីផ្ទៃដី​ ២១៩ហិកតា​ ស្ថិតក្នុងឃុំចំនួន៣ នៃស្រុកស្រីសន្ធរ។ ក្នុងឱកាសនោះ ក៏មានវត្តមានអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម លូ គឹមឈុន ប្រធានក្រុមការងារចុះជួយស្រុកស្រីសន្ធរ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

ចំពោះឃុំទាំង៣ ដែលទទួលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង រួមមាន៖
១. ឃុំជីបាល មានផ្ទៃដីប៉ះពាល់ខូចខាតចំនួន ១៥០ហត ស្មើ ៤៧៨គ្រួសារ។
២.ឃុំទងត្រឡាច មានផ្ទៃដីប៉ះពាល់ខូចខាតចំនួន ៥០ហត ស្មើ ៩៥គ្រួសារ។
៣.ឃុំស្វាយពោធិ៍ មានផ្ទៃដីប៉ះពាល់ខូចខាតចំនួន ១៩ហត ស្មើ ៨៣គ្រួសារ។

ឯកឧត្តមអភិបាលខេត្ត ក៏សូមចូលរួមសោកស្តាយជាមួយអាជ្ញាធរ ជាពិសេសម្ចាស់ស្រែ និងសូមឲ្យបងប្អូនប្រជាកសិករខិតខំដាំដុះឡើងវិញនៅពេលទឹកស្រកចុះ ដោយឯកឧត្តម និង ធ្វើដំណើរទៅគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដើម្បីស្នើសុំស្រូវពូជ យកមកចែកជូនដល់បងប្អូនប្រជាកសិករដើម្បីដាំដុះឲ្យបានទាន់ពេលវេលាសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ៕ រក្សាសិទ្ធដោយ : ភ្នំប្រុសភ្នំស្រី

×